ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្តាពន្លះក្បាលថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ នៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ​ ៖ ជនបរទេសប្រុសស្រី២នាក់ បើករថយន្តម៉ាស្ដាស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន បានជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ វៀចមួយកង់​ និងបណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំតែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ​ កាលពីវេលាម៉ោងរំលងអធ្រាត្រ​ ឈានចូលថ្ងៃ អាទិត្យ ទី៣០​ ខែមិថុនា​ ឆ្នាំ២០១៩ នៅចំណុចស្តុបមេភ្លើង លើមហាវិថីព្រះមុនីវង្ស​ កែងផ្លូវ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក masda គ្មានស្លាកលេខ បើកបរដោយប្រុស ស្រី បរទេស២នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខខ្ទេចយ៉ាងដំណំ តែសំណាងល្អ​ មិនបណ្ដាលឲ្យមានមនុស្ស ណាម្នាក់រងរបួសនោះទេ ។

គ្រាន់តែវៀចរបាំងថ្មអស់មួយកង់ប៉ុណ្ណោះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយពិនិត្យមើលផងដែរ ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖