ព័ត៌មានទាន់ហេតុការណ៍៖

ជួយយកអាសារថែមទាំងខំអោយស្នាក់នៅបន្ទប់ជួលជាមួយហើយ!បែជាលួចម៉ូតូឯងទៀត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវជនរងជាម្ចាស់ម៉ូតូនាំខ្លួនយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូទៅលក់។ករណីនេះបានកើតឡើងវេលាម៉ោង ១៦ និង០០នាទីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នគរបាលប្រាប់ថាជនសង្ស័យ ឈ្មោះ សន បូរី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។(មានសារធាតុញៀន) ។ចំណែក
ជនរងគ្រោះ ឈ្មោះ ថោង ប៉ាលីណា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអង្គការNGO ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CS-3563 ។
សម្ភារៈដកហូត ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូន របស់ជនសង្ស័យ ។
តាមការរៀរាប់របស់ជនរងគ្រោះដែលជាម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៩ខ្លួន (ជនរងគ្រោះ)បានទុកម៉ូតូម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CS-3563 នៅកន្លែងដាក់ម៉ូតូរបស់ម្ចាស់ផ្ទះជួល ចំណុចកើតហេតុខាងលើ រួចជនរងគ្រោះបានចេញទៅធ្វើការនៅខេត្តត្បូងឃ្មុំដោយអោយឲ្យជនសង្ស័យស្នាក់នៅក្នុងបន្ទប់ជួលរបស់ខ្លួន ហើយជនសង្ស័យបានយកកូនសោរម៉ូតូទៅចាក់លួចរបស់ម៉ូតូបានគេចខ្លួនបាត់ រហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង១៦ និង០០នាទី ជនរងគ្រោះមកពីខេត្តវិញបានឃើញជនសង្ស័យកំពុងនៅក្នុងបន្ទប់ជួលរបស់ខ្លួនក៍សួរនាំ រួចបាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាធ្វើការសាសួរ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីការតាមនិតិវិធីច្បាប់ ៕

ដោយ៖ តុង សីហា


ចែករំលែក៖