ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅសាលាដំបូងខេត្តស្ទឹងត្រែង មានការបើកកញ្ចប់គ្រឿងញៀន ជិត២០០ គីឡូគ្រាម ក្រោមអធិបតីភាព លោកអនុរដ្ឋលេខាក្រសួងយត្តិធម៍ និងតំណាងក្រសួងមហាផ្ទៃ រួមមានវត្តមានលោកជ្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ជាម្ចាស់ផ្ទះ រួមទាំងមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីនគរបាល មកពីបណ្តាខេត្តទាំងប្រាំ ព្រមទាំងមន្ត្រីជំនាញ ចូលរួមដឹកនាំបើកវត្ថុតាង និងជាសាក្សីក្នុងការបើកហឹបសំណាក រួចថ្លឹងឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់ជាក់ស្តែង។
លោកអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៍បានបញ្ជាក់ថា ក្នុងការបើកសំណាកកញ្ចប់គ្រឿងញៀននេះ គេធ្វើឡើងត្រូវប្រយ័ត្នប្រយ៉ែង ជៀសវាងនូវការរិះគន់ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន គាត់ឆ្ងល់ថាចាប់និងបង្ក្រាបបានគ្រឿងញៀន ហើយយកទៅណាអ្នកខ្លះថា មិនដែលឃើញយកមកដុតកំទេចចោល អ្នកខ្លះទៀតថាយកម្សៅមកដុតតំណាងជានិមិត្មិរូបនោះទេ។ ទើបលោកសុំការអនុញ្ញាតពី ប្រមុខរាជរដ្ឋាភិបាល ដើម្បីបើកកញ្ចប់សំណាកថ្នាំញៀនគ្រប់ប្រភេទ មានប្រភេទមេតាំមីន មានប្រភេទម្សៅពណ៍សរក្រាម ប្រភេទម៉ាទឹកកក និងប្រភេទជាគ្រាប់។
នេះដើម្បីបង្ហាញនៅមុខសាធារណៈជនឲ្យបានឃើញ និងដឹងច្បាស់រួចធ្វើពិធីដុតបំផ្លាញចោល នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ដែលជាទិវាកំចាត់ និងលុបបំបាត់គ្រឿងញៀនទូទាំងប្រទេស ដែលប្រារពធ្វើនៅចំណុចប្រលានយន្តហោះ ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង។ ត្រូវឆ្លើយថាទេចំពោះថ្នាំញៀន ថ្នាំញៀនបំផ្លាញគ្រួសារអ្នក ថ្នាំញៀនបំផ្លាញអណាគត់ នឹងជីវិតអ្នក៕
ដោយ៖ មាស សុផាត