ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកខោអាវជជុះមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅជិតសាលាចិនទួនហ្វា ផ្លូវលេខ១៧៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលេីជាឃ្លាំងសម្រាប់ស្តុបសំភារះខោអាវជជុះដោយពុំមានមនុស្សនៅនោះទេគឺចាក់សោរឃ្លាំងចោល។ នៅមុនពេលកេីតហេតុស្រាប់តែមានឃេីញភ្លេីងឆេះចេញមកខាងក្នុងទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែររាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ភ្លាមៗដោយសារតែផ្លូវចូលតូចចង្អៀតទេីបធ្វេីអោយពិបាក់ក្នុងការបាញ់ពន្លត់ភ្លេីងកាន់តែឆេះខ្លាំងរាល់ដាល់ដល់ឃ្លាំងជាប់គ្នាទៀតដែលមានទីតាំងជាប់គ្នា។
ពាក់ព័ន្ធនិងគ្រោះអគ្គីភ័យខាងលេីនេះជំហ៊ានដំបូងសន្និដ្ឋានបណ្តាលមកពីឆ្លងចរន្តអគ្គីសនីទេីបបង្កអោយឆាបឆេះបែបនេះ។
ក្នុងប្រតិបត្តិការបង្កាគ្រោះអគ្គីភ័យខាងលេីនេះផងដែរសមត្ថកិច្ចពិបាក់អន្តរាគមដោយសារច្រកចូលតូវបាំងជ្ជាំងមិនត្រឹមតែប៉ុណ្ណោះឃ្លាំងខាងលេីពោពេញទៅដោយបាវខោអាវជជុះជាច្រេីនផងដែរនិងប្រេីប្រាស់អស់ជាច្រេីនម៉ោងទម្រាំបង្កកាបាន។
សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍នេះប្រេីប្រាស់រថយន្តពន្លតអគ្គីភ័យជាច្រេីនគ្រឿងដោយឡែកសំភារះដែលនៅខាងក្នុងឃ្លាំងទាំងពីររងការខូចខាតទាំងស្រុង៕សុខាសែនជ័យ




