ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះពិនិត្យឃ្លាំងអេតឆាយមួយកន្លែង ដែលមានទីតាំងចំណុចផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ដោយឃើញថា ទីតាំងខាងលើរំលោភយកចំណីផ្លូវប្រកបអាជីវកម្មផ្ទាល់ខ្លួន និងគ្មានអាជ្ញាប័ណ្ណទៀតផង តែបែរជាស្ត្រីម្នាក់ជាមេការ យកអាជ្ញាប័ណ្ណដែលបើកនៅខណ្ឌសែនសុខមកបង្ហាញ បំភ័ន្តភ្នែកទៅវិញ ។
តាមអ្វីដែលស្ត្រីម្នាក់ ជាអ្នកមើលការខុសត្រូវ សិប្បកម្ម ឃ្លាំងស្តុកអេតចាយខាងលើ បង្ហាញឯកសារ មិនប្រក្រតី ដែលមានឈ្មោះ អួង ម៉េងហុង ភេទប្រុស ជាថៅកែ ឃ្លាំង តែអាជ្ញាប័ណ្ណដែលយកមកបង្ហាញពេលនេះ ជាអាជ្ញាប័ណ្ណ ប៉ាតង់ បើកអាជីវកម្ម នៅផ្លូវឌួងងៀប ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទៅវិញទេ យកមកបង្ហាញ វាជារឿងមួយមិនត្រឹមត្រូវ ឯកសារបើកអាជីវកម្មនៅខណ្ឌសែនសុខ តែមកបើក នៅក្នុងខណ្ឌពោធិសែនជ័យ ។
ក្នុងការងារដឹកនាំកម្លាំង ជំនាញចុះពិនិត្យ ទីតាំងឃ្លាំងអេតចាយ ដ៏ធំសម្បើមខាងលើ ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យ ការិយាល័យបរិស្ថាន ដល់ទីតាំងខាងលើ តែមិនមានវត្តមានថៅកែឡើយ មានស្ត្រីវ័យក្មេង២នាក់ចេញមុខមកអះអាងថា ខ្លួនជាអ្នកចេញមុខដោះស្រាយ រាល់ផលប៉ះពាល់ ។
អាជ្ញាធរខណ្ឌ សង្កាត់ ខណៈដែលចុះពិនិត្យលើ ទីតាំង ដាក់ដាក់ ស្តុក បាវអេតចាយ រញ៉េរញ៉ៃ តាមផ្លូវ ដុតកាកសំណល់ ជាតិប្លាស្ទិច ផ្សែងហុយពេញវាល ត្រូវបាន ជំរុញ និងទុកឲ្យឱកាសឲ្យ៣ថ្ងៃ ដើម្បីរើបាវ អេតចាយចេញ រៀបចំសណ្តាប់ធ្លាប់ ឡើងវិញ ហាមដុតកាកកសំណល់ប្លាស្ទិច បង្កឲ្យភាយក្លិន និងទាមទារឲ្យម្ចាស់ ថៅកែទីតាំងយកឯកសារ អាជ្ញាប័ណ្ណ ប៉ាតង់ បង្ហាញអាជ្ញាធរ ឲ្យបានត្រឹមត្រូវ ជៀសវាង ឯកសារ នៅខណ្ឌសែនសុខ ដល់មកបើករកសុី នៅខណ្ឌពោធិ៍សែនជ័យ ដូចជាលេងសើចពេកហើយ ៕ សុខាសែនជ័យ