ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២ក្រុមចេញក្លឹបដេញកាប់គ្នា ផ្អើលសមត្ថកិច្ចទាំងយប់ បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវ២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូលឿនទៅបុករថយន្តពីក្រោយ ដោយសារខ្លាចក្មេងស្ទាវមួយក្រុមទៀតកាប់ត្រូវ បង្កការភ្ញាក់ផ្អើលនៅម៉ោង២ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវលេខ១០៩ កែង នឹងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចជនរងគ្រោះទីមួយមានឈ្មោះ គា ទី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដេកៅអីសាឡុង នៅជិតផ្សារអូរឫស្សី រស់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ ចំណែកជនរងគ្រោះទី២ ដែលរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ អ្នកទាំងពីរជិះម៉ូតូហុងដាងឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GV.6762 ។

តាមសម្តីក្មេងស្ទាវរងគ្រោះបានឲ្យដឹងថា ដំបូងឡើយរូបគេ និងមិត្តភ័ក្តចំនួន៨នាក់បាននាំគ្នាចូលរាំលេងក្នុងក្លឹប ហ្គោល នៅម្តុំផ្សារដីហ៊ុយពេលដែលកំពុងរាំលេងរូបគេក្រឡេកភ្នែកមើលទៅក្មេងស្ទាវមួយក្រុមទៀតដែលមានគ្នា៧ទៅ៨នាក់ រាំក្បែរនោះ ហើយរូបគេមិនចាប់អារម្មណ៍ថា ពួកគេគុំវ៉ៃសោះ ។ ខណៈចេញមកវិញ ក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ចេញពីនោះបានបន្តិច ស្រាប់តែក្រុមក្មេងស្ទាវនោះ បានជិះម៉ូតូ៥ទៅ៦គ្រឿង បានដេញកាប់រូបគេទាំង២នាក់ បើករត់ទាំងភ័យស្លន់ស្លោ រហូតដល់កន្លែងកើតហេតុ ក៏បុករថយន្តព្រូស មិនចាំស្លាកលេខ បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល ភ្លាមៗ រថយន្តដែលជនរងគ្រោះបុកក៏បានបើកចេញទៅបាត់ ព្រមទាំងក្មេងស្ទាវ ដែលដេញកាប់ ក៏បោះដាវចោលចំនួន២ដើម នៅកន្លែងកើតហេតុ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យជនរងគ្រោះរងរបួសធ្ងន់ទៅព្យាបាលមន្ទីរពេទ្យផង ដោយឡែកជនរងគ្រោះម្នាក់ទៀត ដែលរងរបួសស្រាលឲ្យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ ដើម្បីសួរនាំធ្វើ កំណត់ មុខសញ្ញាជនសង្ស័យ តាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖