ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍បឋម ពីសមត្ថកិច្ចឲ្យដឹងថា វេលាម៉ោង២០:៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅការដ្ឋានសំណង់មួយកន្លែង មុខផ្លូវចូល LVចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានកម្មករសំណង់ម្នាក់បានឆក់ចរន្តអគ្គិសនី ហើយត្រូវបាន បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត តាមរយៈមិត្តភក្តិរួមការងារ ប៉ុន្តែជនរងគ្រោះបានស្លាប់តាមផ្លូវ រួចដឹកបន្តយកទៅរក្សាទុកមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំការពិនិត្យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត និងពេទ្យជំនាញ ។
សាកសពឈ្មោះ ចាប ចន្ធូ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ស្នាក់នៅការដ្ឋានសំណង់ខាងលើ មានស្រុកកំណើតភូមិ កុមារាជ ឃុំបឹងណាយ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។ បច្ចប្បន្នសាកសពត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ