ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ នៅព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជូន ជនសង្ស័យ ចំនួន១០នាក់ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្នុងករណីទី១៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៤នាក់, ករណីទី២ ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣នាក់ និងករណីទី៣៖ លួចចំនួន៣នាក់ ផងដែរ ។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង ។ ជនសង្ស័យទាំង១០នាក់ខាងលើនេះបានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។
លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលា ៕ តុង សីហា