ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាកាច់កម៉ូតូពេលរាត្រី

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ កំពុងជិះល្បាតក្នុងភូមិសាស្ត្រនៅពេលរាត្រី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឆែកឆេររកឃើញសម្ភារកាច់កម៉ូតូ កាលពីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងក្រុមទី២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ គូ ធារ៉ា ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិ ខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម២ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ និងដកហូតវត្ថុតាង (សោឆ្កិះកាច់កសោម៉ូតូ) ដើម្បីយកមកសួរនាំតាមជុំនាញប៉ុន្មានម៉ោងក្រោយមក បានរកឃើញរូបគេ (ជនសង្ស័យ) មានសារធាតុញៀន ពោលគឺជាអ្នកប្រើប្រាស់គ្រឿងញៀន ។

យ៉ាងណាក៏ដោយ ក្រោយសាកសួរយកចម្លើយពីជនសង្ស័យរួចរាល់ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានសម្រេចកសាងសំណុំរឿង ពីបទ (ប៉ុនប៉ងលួចម៉ូតូ) ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ អារុណរះ


ចែករំលែក៖