ខេត្តសៀមរាប ៖ ឈ្មួញឈើជើងចាស់ នៅតែបន្ដដឹកឈើចូលក្រុងសៀមរាប ទាំងកណ្តាល ថ្ងៃត្រង់ ជាក់ស្តែងនៅរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ មានរថយន្តដឹកឈើ មួយបាំងកន្លះ ពណ៌ត្រេអុី ឆ្លងកាត់តាមរង្វង់មូលផ្លូវ៦០ រួចចូលកាត់តាមមុខមន្ទីរពេទ្យគន្ធបុប្ផា រួចបន្តដំណើរចូលមកកន្លែង ឃ្លាំងកែឆ្នៃមួយដល់ធំខាងក្រោយសារមន្ទីរ ខេត្តសៀមរាប ជាប់នឹងសណ្ឋាគារ សេនជូរី ដែលបានដឹកឈើពេញរថយន្ត នោះត្រូវបាន កម្មករតាមរថយន្ត ប្រាប់ថា ជាឈើរបស់ឈ្មួញជើងចាស់មួយរូបឈ្មោះ រិក រស់នៅ ភូមិព្រះដាក់ ឃុំព្រះដាក់ ខេត្តសៀមរាប ដែលល្បីល្បាញកន្លងមក ដល់បច្ចុប្បន្នគេបានកក្រើកឡើងវិញហើយ ។
ទីតាំងឃ្លាំងកែឆ្នៃមួយកន្លែងដល់ធំនេះ គេតែងតែសង្កេតឃើញមានរថយន្ត និងរុឺម៉ក ដឹកឈើគ្រប់ប្រភេទ ចូលជាញឹកញាប់ផងដែរ តែមិនត្រូវបានស្គាល់ម្ចាស់ឃ្លាំង កែឆ្នៃខាងលើនេះនោះទេ ថែមទាំងមានសន្តិសុខយាម និងចាំបើកទ្វាឲ្យរថយន្ត ដឹកឈើចូល យ៉ាងរឹងមាំ ទៀតផង ។
នៅរសៀលម៉ោង០៣ និង ៤៩ នាទី ភ្នាក់ងារព័ត៌មានបានទំនាក់ទំនង តាមទូរសព័្ទ ទៅលោក ម៉ុង ប៊ុនលីម នាយ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ខណ្ខៈដែលលោកកំពុងតែដាំកូនឈើ លោកបានឆ្លើយថា ចាំមើលលោកសួរ កូនចៅរបស់លោកសិន ហើយក៏បិទទូរសព្ទ័ទៅ ដោយអស់រយៈ ពេលយូរមិនមានការឆ្លើយតបអ្វីទាំងអស់ ។
យោងតាមប្រភពពីឈ្មួញមួយចំនួនកន្លងមកបានឲ្យដឹងថា ពួកគេពេលដឹកឈើចូលមកក្រុងសៀមរាបម្តងៗ ត្រូវតែរាយការណ៍ ជាមុនទៅជំនាញ បើមិនបានរាយការណ៍នោះទេ មិនអាចគេចពីភ្នែកជំនាញបាននោះទេ ៕ ប៊ុនរិទ្ធី