ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចុះផ្អាកសំណង់មួយកន្លែង នៅភូមិព្រៃជីសាក់

ចែករំលែក៖

ភ្នំពេញ​៖​ អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះផ្អាកសំណង់គ្រោងដែករបស់ជនជាតិចិនមួយកន្លែង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមផ្លូវលំ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ឃើញសភាពសំណង់ មិនប្រក្រតី ត្រូវបានសម្រេចផ្អាកជាបណ្តោះអាសន្ន រង់ចាំស្ថាប័នជំនាញ សាលារាជធានីភ្នំពេញសម្រេចជាក្រោយ ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ បានឲ្យដឹងថា សំណង់ខាងលើអាជ្ញាធរមូលដ្ឋាន មិនបានដឹងឡើយ មិនដឹងថា បានសុំច្បាប់ ពីខាងណានោះទេ ស្ងាត់ៗ បែរជាលើកជាគ្រោងដែកតែម្តង ហើយក្រោយពីសាកសួរ កម្មករ ពលរដ្ឋ ជុំវិញ សំណង់ខាងលើជារបស់អាជីវករចិន ទំហំ១៦០០ម៉ែត្រការ៉េ សង់ជាគ្រោងដែក បើកជាឃ្លាំង សិប្បកម្ម តែអ្វីមើលឃើញសភាពជាក់ស្តែង សសរ ចាប់បន្ទើតលើសាបបេតុង ប្រើប្រាស់ដែក១,២លី ស្តើងណាស់ ហាក់បីដូចជាគ្មានលក្ខណ:រឹងមាំ មកសង់លំដាប់ខ្នាតធំបែបនេះ ទើបតែលើកគ្រោងដែក មេតុងចាប់ផ្តើមប្រេះបាក់ជាបណ្តើរៗ មិនដឹងថាធានាគុណភាព បានរយៈពេលណា ។

តាមកម្មករដែលកំពុងសាងសង់ទីនោះ បានឲ្យដឹងថា ម្ចាស់សំណង់ជាជនជាតិចិន បានជួលគាត់មក រៀបឥដ្ឋ ក្រៅពីនោះគាត់មិនបានដឹងឡើយ ។

ក្រោយពីមើលឃើញសំណង់គ្រិងសែក គ្មានសភាពរឹងមាំ ទើបនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ អាជ្ញាធរសង្កាត់ចោមចៅ៣ ក្រោមការឯកភាពពីអាជ្ញាធរខណ្ឌ សម្រេចផ្អាកសំណង់គ្រោងដែកខាងលើជាបណ្តោះអាសន្ន រង់ចាំស្ថាប័នជំនាញ សាលាក្រុងសម្រេច អនុញាតិជាក្រោយ កាលបើមើលឃើញជាក់ស្តែង សំណង់ទ្រង់ទ្រាយធំ ហើយប្រើប្រាស់ដែក ស្តើងៗ បេតុងបែកប្រេះជាបណ្តើរៗ វាប្រឈមបង្កគ្រោះថ្នាក់ ៕ សុខាសែនជ័យ​


ចែករំលែក៖