ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែន មិនប្រកាន់ស្ដាំ បុកអ្នកជិះម៉ូតូរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តបើកមិនប្រកាន់ស្ដាំ ទិសដៅបញ្ច្រាសគ្នា បុកពេញទំហឹង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣និង២៥នាទីរសៀល ស្ថិតនៅត្រង់ចំណុចភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា យុវជនដែលរងរបួសមានឈ្មោះ ថោង សុវណ្ណា អាយុ១៨ឆ្នាំ រស់នៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកស៊ុយសូគីនីច ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N៦៨៤៥ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តបង្កហេតុ មានឈ្មោះថា នីនីន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តម៉ាកកាម៉ារីប៉ាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AV២៩២៣ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកស៊ុយសូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N៦៨៤៥ ទិសដៅពីត្បូងទៅជើង បញ្ច្រាសគ្នា បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នករងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលវាស់វែង និងអូសយករក្សាទុក នៅអធិការដ្ធាននគរបាលស្រុករំដួល ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖