ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាម៉ារីបើកបុករះម៉ូតូកង់បីឥណ្ឌា និងរថយន្តមួយគ្រឿងទៀតខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាម៉ារីហាយប្រ៊ីត បើកបុករះម៉ូតូកង់បីឥណ្ឌា និងរថយន្តហ្វតបណ្តាលឲ្យរងការខូចខាត សំណាងល្អមិនមានអ្នករងរបួស ។

ហេតុការណ៍នេះ បានកើតឡើងកាលពី០៥ និង៤០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវព្រះមុនីវង្សកែង នឹងផ្លូវលេខ២៤០ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប្រពភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាកាម៉ារីហាយប្រ៊ីតពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2G8955 បើកបរដោយបុរសម្នាក់តាមផ្លូវព្រះមុន្នីវង្សក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុអ្នកបើកបរ បានគេចពីអ្នកដំណើរេចង្កូតជ្រុលទៅបុក នឹងម៉ូតូកង់បីឥណ្ឌាដែលឈប់ស្ងៀម និងរថយន្តហ្វតពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង 2C7777 បណ្តាលឲ្យរងការខូចខាត តែមិនមានអ្នករងរបួស ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញចរាចរខណ្ឌដូនពេញបានចុះមកដល់ ហើយភាគីរថយន្តបង្កព្រមចេញថ្លៃជួសជុលឲ្យទៅខាងភាគីរងគ្រោះទាំអស់ដើម្បីបញ្ចប់រឿង ៕ ជ្រោយពេជ្រ


ចែករំលែក៖