ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ត្រូវសត្វពស់ចឹកស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ត្រូវសត្វពស់ចឹកស្លាប់ កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ខណៈគាត់បានកកាយសំបកកំប៉ុងក្នុងផ្ទះរបស់គាត់ ដោយឃើញសភាពរញ៉េរញ៉ៃ ស្តុកសំបកកង់នឹងសំបកកង់ម៉ូតូជាច្រើននៅកន្លែងកូនប្រសារ ជាជាងជួសជុលម៉ូតូ តែអកុសលពេលគាត់លូកដៃស្រវ៉ាសំបកកំប៉ុងចៃដន្យអី មានសត្វពស់មួយក្បាលដែលមានពណ៌បៃតង កន្ទុយក្រហម អាចច្រឡំនឹងស្លឹកឈើវាមានពឹសសាហាវខ្លាំងណាស់ បើតាមអ្នកដែលធ្លាប់ស្គាល់ពស់នោះគេហៅថា ពស់ហនុមាន ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លោក អ៊ុ ឡេង ស្រ៊ីវ អាយុ៧០ឆ្នាំ រស់នៅ ភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

បើតាមលោក តួ ត្រូវជាប្អូនថ្លៃសព បានឲ្យដឹងថាជារៀងរាល់ថ្ងៃគាត់មិនដែលរពឹសដៃនោះទេ ចម្លែកថ្ងៃកើតហេតុនេះ គាត់បានកកាយសំរាមនៅក្នុងផ្ទះរបស់គាត់ ក្រោយពីត្រូវបានពស់ចឹករយៈពេល ជិតមួយម៉ោងទើបក្រុមគ្រួសារយកជនរងគ្រោះទៅស្តោះគ្រូខ្មែរ ពេលចឹកភ្លាមៗជនរងគ្រោះថា មិនអីនោះទេ ទើបពន្យារពេលរហូតជិតមួយម៉ោង ក្រោយ ស្តោះពឹសរួចរាល់ ក៏បញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍+សន្ទុក ជាមួយនេះដែរ គ្រូពេទ្យឃើញស្ថានភាពធ្ងន់ធ្ងរ ក៏បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ ជាអកុសលគ្រូពេទ្យខេត្តកំពង់ធំបានបញ្ជូនទៅពេទ្យក្រុងភ្នំពេញពេលនោះ ជនរងគ្រោះត្រូវជាតិពឹសជ្រាបពេញខ្លួន ក្រោយមក បានស្លាប់នៅម៉ោង៣ទៀបភ្លឺថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ។

រួចក៏បញ្ជូនសាកសពមកផ្ទះវិញ យកទៅតម្កល់នៅគេហដ្ធានសព ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ខេត្តកំពង់ធំ ដើម្បីចាត់ចែងធ្វើបុណ្យ ៕ ប៊ុនរិទ្ធី


ចែករំលែក៖