ភ្នំពេញ៖ Miss Grand Cambodia 2018 កញ្ញា ឌី លីកា និងតារាសម្តែង គន់ រៀមរតនៈ ហៅចែរ៉ូហ្សាបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងក្រោយពីអ្នកទាំងពីរទទួលបានឱកាសក្លាយជាតារាតំណាងផលិតយីយោHuapusi ។ ពួកគេបានបង្ហាញ ពីចិត្តរំភើបដែលទើបនឹងទទួលបានតំណែង និងការផ្សព្វផ្សាយផលិតផលថ្មីនេះទៅកាន់ទីផ្សារនៅកម្ពុជា ។
កញ្ញា ឌី លីកា និងលោក គន់ រៀមរតនៈ បានបង្ហាញមុខរួមគ្នាក្នុងការថតSpot ផ្សព្វផ្សាយផលិតផលថែរក្សាព្យាបាលសក់ម៉ាក Huapusi ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារ ។ លោក គន់ រៀមរតនៈ បញ្ជាក់ថា លោក និងកញ្ញា លីកា ពិតជារីករាយក្នុងការថតរូប និងវីដេអូរួមគ្នាសម្រាប់ផលិតផលនេះ ។
លោកបញ្ជាក់ថា ក្នុងកិច្ចសន្យាលោក និងកញ្ញា ឌីលីកា បានក្លាយជាតារាតំណាងផលិតផលនេះរយៈពេលមួយ ឆ្នាំ និងត្រូវចូលរួមការផ្សព្វផ្សាយជំរុញផលិតផលទាំងនេះកាន់តែមានឈ្មោះល្បីនៅលើទីផ្សារ ។ លោកមិនបានបញ្ជាក់អំពីតម្លៃខ្លួននៃការថតនានារួមជាមួយកញ្ញា ឌី លីកា នោះទេប៉ុន្តែលោកពិតជាកោតសរសើរខ្លាំងចំពោះការសហការថតរួមគ្នាជាមួយកញ្ញាឯក Miss Grand Cambodia 2018 ប្រចាំប្រទេសផងដែរ ។ លោកថានេះគឺជាលើកទី១ដែលលោកទទួលបានការងារធំ និងរួមជាមួយកញ្ញាឯកដ៏ស្រស់សោភាផងដែរ ។
គួរបញ្ជាក់ដែរថា កញ្ញា ឌី លីកាធ្លាប់បានក្លាយជាបេក្ខភាពតំណាងប្រទេសកម្ពុជាដែលបានចូលរួមប្រកួតកម្មវិធី Miss Grand International 2018 នៅប្រទេសភូមាជាមួយបេក្ខនារីតំណាងប្រទេស ៧៦ មកពីជុំវិញពិភពលោក ហើយនាងធ្លាប់បានគ្រងឈុតប្រចាំជាតិដ៏គួរឲ្យភ្ញាក់ផ្អើលបង្ហា ញដល់មហាជន និង គណៈកម្មការផងដែរ ។ ខណៈ លោក គន់ រៀមរតនៈ ហៅចែរ៉ូហ្សា ក៏ត្រូវបានគេស្គាល់ថាជាតារាភេទទី៣ដែលកំពុងទទួលបានការចាប់អារម្ម៍ច្រើនពីសំណាក់ផលិតករ និងទស្សនិកជន ។ រីឯផលិតផលថែរក្សា នឹងព្យាបាលសក់ ម៉ាកHuapusi ជាផលិតផលថ្មីដែរមានគុណភាព រូបមន្ត នឹងស្តង់ដារនាំចូរពីប្រទេសបារាំង ដែលមានគុណភាពក្នុងការជួយថែរក្សា ព្យាបាលរាល់បញ្ហាសក់គ្រប់ប្រភេទ ជួយចិញ្ចឹមសក់ឲ្យមានសុខភាពលូតលាស់បានល្អ បំបាត់អង្គែ ការពារមិនឲ្យសក់ជ្រុះ ការពារសំពោងបែកចុង គ្មានទម្ងន់៕ វឌ្ឍនា