ខេត្តព្រះសីហនុ៖ នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឃាត់ចាប់រថយន្តតាក់ស៊ីបើកបរដោយជនជាតិចិន ដែលកំពុងធ្វើចរាចរណ៍ក្នុងក្រុងព្រះសីហនុ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក្រោយឃើញមានរថយន្តតាក់ស៊ី ពណ៌បៃតង បើកបរដោយជនជាតិចិន បើកបរក្នុងក្រុងព្រះសីហនុ ខុសប្រក្រតី ។
លោកឧត្តមសេនីយ៍ត្រី អុី សុខាស្នងការរងនគរបាលខេត្តទទួលជំនាញសណ្តាប់ធ្នាប់ ចរាចណ៍បានប្រាប់ថា ជាជំហានដំបូងមានរថយន្តតាក់ស៊ីប្រភេទនេះចំនួន ០៣គ្រឿង បើកបរដោយជនជាតិចិន ត្រូវបានឃាត់ចាប់ នាំយកមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងដោះស្រាយតាមគោលការណ៍ច្បាប់ក្នុងនោះរួមមាន ៖
១-រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ស្លាកលេខ ភ្នំពេញ2L-4842 បើកបរដោយឈ្មោះ CHEN QILIN ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
២-រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ស្លាកលេខ ភ្នំពេញ2P-2330 បើកបរដោយឈ្មោះ GAN MENG ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
៣-រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ស្លាកលេខ ភ្នំពេញ2I-3423 បើកបរដោយឈ្មោះ NONG KE ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ