ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧”០០នាទី នៅការដ្ឋានសំណង់ចិន ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជិតរង្វង់មូលតោ២) មានកម្មករសំណង់ម្នាក់ត្រូវចរន្តអគ្គិសនីឆក់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តទាន់ពេលវេលា មិនរងគ្រោះដល់អាយុជីវិត ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឆាន ម៉េងឡុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ស្នាក់នៅការដ្ឋានសំណង់ខាងលើ មានស្រុកកំណើតភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕ ឆ្លាម សមុទ្រ