ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនតៃកុងរថយន្តម្នាក់ បន្ទាប់ពីបានបុកគេស្លាប់នៅនឹងកន្លែង ទៅកាន់សាលាដំបូង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា រថយន្តដឹកទំនិញធុនធំពាក់ស្លាក លេខកំពត3A-0906 បើកបរដោយឈ្មោះ ប៉ុក វិន ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ អ្នកបើកបរ មានទីលំនៅស្រុកអង្គជ័យ ខេត្តកំពត មានទិសដៅពីផ្សារលើ ឆ្ពោះទៅ អូរត្រេះ លុះដល់ចំណុចខាងលើបានបុក ម៉ូតូ ០១គ្រឿងម៉ាក HONDA PCX ពណ៌ស ពាក់ស្លាក លេខភ្នំពេញ1BI-0078 បើកបរដោយឈ្មោះ វៀង យៀងលៀង ភេទភេទ ប្រុស អាយុ ៥១ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពី សាលាហ៊ុនសែនមិត្តភាព បត់ស្តាំ ទៅ អូរត្រេះ បណ្ដាលឲ្យឈ្មោះ វៀង យៀងលៀង អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

គួរបញ្ជាក់ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង 8.00នាទីព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្លូវអូរ២ ជិតសាលាក្រុងព្រះសីហនុ ។

បច្ចុប្បន្ននេះ ជនបើកបរ​បុកគេស្លាប់​នៅនឹងកន្លែងខាងលើនេះ ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅកាន់​សាលាដំបូង​ចាត់ការតាមច្បាប់ ៕ ឆ្លាមសមុទ្រ

 


ចែករំលែក៖