ព័ត៌មានទាន់ហេតុការណ៍៖

កំពុងបើកអ៊ិចស្កាវិចទ័រកាយដី ជនសង្ស័យម្នាក់ឡើងមកយកកណ្ដៀវគំរាមអារក.ធ្វើឲ្យតៃកុងភ័យស្លន់ស្លោប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ ជាតៃកុងអ៊ិចស្កាវិចទ័រ ខណៈកំពុងបើកបញ្ជាកាយដី ស្រាប់តែជនសង្ស័យម្នាក់ ពុំដឹងមានមូលហេតុអ្វី ឡើងមក រួចយកកណ្ដៀវគំរាមអារក. ធ្វើឲ្យតៃកុងភ័យស្លន់ស្លោ រត់ទៅប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីនេះ កើតឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ចុងព្រែកឌុច ភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហាក់ វែង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកក្រាញ់ឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ វុទ្ធី កុសល់ ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ. កសិករ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ។ ដោយឡែកវត្ថុតាងដកហូតបានមាន កណ្តៀវដងឈើចំនួន១ ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ កំពុងតែបើកអ៊ិចស្កាវិចទ័រកាយដី ភ្លាមនោះស្រាប់តែជនសង្ស័យ បានដើរមក ដោយដៃកាន់កណ្តៀវ រួចឡើងលើអ៊ិចស្កាវិចទ័រ ចាប់ជនរងគ្រោះអាក ភ្លាមនោះជនរងគ្រោះបានរើបំរាស់ រួចក៏រត់ទៅអោយគេជួយ និងប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។

ក្រោយពីទទួលព័ត៌មាន ភ្លាមនោះកម្លាំងប៉ុស្តិ៍ព្រែកអំបិល បានចុះទៅកន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្សយ័ខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖