ភ្នំពេញ៖ ជនសង្ស័យ៨នាក់ ដែលជាមុខសញ្ញាកាប់ប្លន់យកទ្រព្យសម្បត្តិពលរដ្ឋនាពេលរាត្រី និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខចុះបង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យចំនួន៨នាក់រួមមាន ៖ ទី១-ឈ្មោះ ផល សុផាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង២ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ ទី២-ឈ្មោះ សុខ ស៊ីម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ ទី៣-ឈ្មោះ នូ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ ទី៤-ឈ្មោះ តាន់ ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ ទី៥-ឈ្មោះ អ៊ួង ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ ទី៦-ឈ្មោះ ប៉ាង ថៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ ទី៧-ឈ្មោះ ហន ដានុត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ និងទី៨-ឈ្មោះ រដ្ឋ សុភី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ សម្ភារៈដកហូត ៖ ដាវសាំម៉ារ៉ៃមួយដើម ;ស្លាកលេខម៉ូតូចំនួន៣បន្ទះ ; ក្រាមសថ្លា ២០កូនថង់តូច និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកសាំសុង ។
មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានថា មានករណីជួញដូរថ្នាំញៀន និងបានឃាត់ជនសង្ស័យ ០១នាក់ ឈ្មោះ ផល សុផាត ដកហូតក្រាម០១កូនថង់តូច នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបានបន្តឃាត់ខ្លួន ជនសង្ស័យចំនួន០៧នាក់ទៀត នៅភូមិអណ្តុង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រួមទាំងក្រាមសថ្លា១៩កូនថង់តូច យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុងសីហា