ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់តខ្សែភ្លើងម៉ូទ័របូមទឹក ចៃដន្យអាក្រក់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ ជួបគ្រោះអកុសលបានស្លាប់ភ្លាមៗ ខណៈក្រុមគ្រួសារមិនអាចសង្គ្រោះទាន់ ដោយបុរសខាងលើ តខ្សែម៉ូទ័របូមទឹក ខ្វះការប្រុងប្រយត្ន័បណ្ដាលឲ្យឆក់បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១:៩នាទី នៅចំណុចភូមិកំពោតប្រ៉ស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ហុង ប្រុស អាយុ៤៩ ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

បើតាមក្រុមគ្រួសារបានរៀបរាប់ប្រាប់់សមត្ថកិច្ចទាំងក្ដុកក្ដួលថា មុនកើតហេតុប្ដីគាត់មានបំណងបូមទឹកដាក់ពាងដូចសព្វដង ដោយបានដើរទៅតខ្សែម៉ូទ័របូមទឹកចៃដន្យអាក្រក់ស្រាប់តែឆ្លងភ្លើងឆក់ប្រកាច់បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារនាំគ្នាប្រញាប់ប្រញាលរត់ទៅបិទកង់តាក់ភ្លើងនឹងជួយសង្គ្រោះប៉ុន្តែអកុសលហួសពេលទៅហើយ ។

ក្រោយពីពិនិត្យសព និងធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត ៕ យឹម សុថាន


ចែករំលែក៖