ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេហើមស្អុយ នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃើញសពបុ​រសម្នាក់អណ្តែតទឹកទន្លេ និងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ ។ ហេតុការ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ​ឆ្នាំ២០១៩​ នៅភូមិព្រៃពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ​ ។

ប្រពភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតបហេតុមានបងប្អូនអ្នកនេសាទប្រទះឃើញសពជនរងគ្រោះអណ្តែត ដោយមានសភាពសពហើមស្អុយបាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងក៏បានចុះទៅដល់ចំណុចកើតហេតុ ដោយឃើញថា សពជនរងគ្រោះជាមនុស្សប្រុស ពាក់អាវ យឺតប្រផេះដៃវែង ស្លៀកខោខ្លីខៀវ ពាក់មួកស ។

បន្ទាប់ពីកើតហេតុសពជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តចាក់អង្រែលើរង់ចាំសមត្ថកិច្ចមកធ្វើ កោសល្យវិច័យនៅពេលព្រឹក និងស្វែងរកបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖