ព័ត៌មានទាន់ហេតុការណ៍៖

ក្រហើយមានជំងឺទៀត! ស្រ្ដីម្នាក់ គ្មានលុយព្យាបាលជំងឺប្រចាំកាយ ស៊ូទ្រាំដេកស្លាប់តែម្នាក់ឯងយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់ដេកស្លាប់ ដោយសារជំងឺប្រចាំកាយ ។ ហេតុការណ៍នេះបានដឹងដល់សមត្ថកិច្ចនៅវេលាម៉ោង១០ និង៣០នាទី ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ សយ ឡូន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (រស់នៅអនាថា) ប្តីឈ្មោះ ចន សុខ អាយុ៣៩ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។

តាមការររៀបរាប់ពីប្តីបា្រប់ថា គាត់បានមករស់នៅទីកន្លែងកើត ហេតុនេះ មានរយៈពេលប្រហែល៣ឆ្នាំមកហើយ ដោយមិនមានផ្ទះសម្បែងពិតប្រាកដទេ រស់នៅតាមផ្លូវលំកាត់ភូមិ ជាប់នឹងរបងភោជនីយដ្ឋានរស្មីច័ន្ទពេញវង់ ក្នុងសង្កាត់ដំរីជាន់ខ្លា ។ ប្រពន្ធគាត់មានជំងឺប្រចាំកាយ រហូតមានដំបៅនៅនឹងខ្លួន ដោយមិនមានលទ្ធភាពព្យាបាលបាន ចេះតែទ្រាំទុកនៅរហូត នៅថ្ងៃកើតហេតុ ប្រពន្ធបានដេកឈឺនៅនឹងខ្ទមជាប្រចាំ ហើយគាត់ជាប្តីបានចេញទៅស៊ីឈ្នួលបាញ់ថ្នាំស្រូវឲ្យគេដើម្បីបានប្រាក់ទិញថ្នាំសម្រាប់ប្រពន្ធ លុះនៅម៉ោងប្រមាណជា១០ និង១២នាទី គាត់ត្រឡប់មកវិញ ដល់ខ្ទម ប្រពន្ធគាត់បានស្លាប់បាត់ហើយ មិនដឹងថ្មើរណាទេ ទើបអ្នកនៅជិតខាងបានប្តឹងនគរបាលប៉ុស្តិ៍ជំនួស ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញក្រុង និងខេត្ត ព្រម ទាំងប៉ុស្តិ៍រដ្ឋបាល, ពេទ្យមណ្ឌលសុខភាព, លោកចៅសង្កាត់ និងប្រជាពលរដ្ខចូលរួមពិនិត្យសពឃើញថា៖ នៅលើដងខ្លួន និងអវៈយវៈសពមានស្នាមជាំខ្មៅមូលៗ ដែលជាស្នាមមិនមែនរបួស ជា(រោគសញ្ញា) ក្រៅពីនោះមិនមានស្លាកស្នាមអ្វីទេ រួចសន្និដ្ឋានថា ការ ស្លាប់នេះ ដោយសារជំងឺខ្លួនឯង (ជំងឺថ្លើមរ៉ាំរៃ) ។ មូលហេតុ ជនរងគ្រោះជាមនុស្សញៀនស្រា ហើយមានជំងឺប្រចំកាយ ។ សពបានប្រគល់ជូនអាជ្ញាធរ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖