ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេគយ អនុញ្ញាតអោយឈ្មួញនាំចូលទំនិញរត់ពន្ធ ,ទំនិញផលិត ក្លែងក្លាយ ,មានសារធាតុពុល តាមច្រកបុសមន…?

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាជនងាយនិងរងគ្រោះ ដល់សុខភាព រាល់ការទទួលទានចំណីអាហារ ភេសជ្ជៈ ប៉ះពាល់ដល់អាយុជីវិត ខណៈទំនិញគេចពន្ធ និងផលិតក្លែងក្លាយទាំងស្រុង តែជនទុច្ចរិតលួចបន្លំដាក់ម៉ាកជាផលិតមានឈ្មោះក្រុមហ៊ុនស្របច្បាប់ក្នុងស្រុក ហើយលួចផលិតនៅប្រទេសវៀតណាម រួចនាំចូលកម្ពុជាតាមច្រកទ្វេភាគីបុសមន ស្ថិតនៅចំណុចភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង យកមកចែកចាយតាមបណ្តាខេត្តនាៗ យ៉ាងអនាធិបតេយ្យ ។

អ្នកដែលពាក់ព័ន្ធអនុញ្ញាតអោយទំនិញល្មើសច្បាប់ ផលិតផលក្លែងក្លាយចូលតាមច្រកទ្វេភាគីបុសមន អាចមានចេតនាទុច្ចរិតសម្លាប់ប្រជាជនជាលក្ខណៈប្រយោល ដែលជាអ្នកបរិភោគរាល់ផលិតផលក្លែងក្លាយ គ្មានគុណភាព បន្លំម៉ាក នៃភាពធូរលុងដោយសមត្ថកិច្ចមាត់ច្រក ក្នុងនោះខាងគយតែម្តងជាមេក្លោង ផ្តើមគំនិត សមគំនិត ជាមួយឈ្មួញ អោយនាំចូលលក្ខណៈទ្រង់ទ្រាយធំ ដោយគ្មានឯកសារបង់ពន្ធនាំចូលពិតប្រាកដ ឬប្រកាសពន្ធមិនកើតរាល់ទំនិញក្លែងផលិតផលទាំងនោះ។

គេបានទម្លាយថា៖ ទំនិញជាផលិតផលក្លែងរួមមាន៖ ជាភេសជ្ជៈ កូកាកូឡាកំប៉ុង កូកាកូឡាដបចំណុៈ១លីត្រកន្លះ ទឹកផ្លែឈើយ៉េស(yes). គោជល់ ,ខាវរ៉ាវដាវ ,បាកាស ,មីខ្លាឃ្មុំ , ពិសេសប្រេងឆា ដាក់តាមកាដុងចំណុៈ៣០លីត្រ ដាក់តាមឡានកុងតឺន័រ ក្នុង១ថ្ងៃ១កុងតឺន័រ ឬ១ថ្ងៃ៣កុងតឺន័រ។

គេបានរាយការណ៍លម្អិតថា៖ ជាទូទៅរាល់ទំនិញល្មើសច្បាប់និងផលិតក្លែងក្លាយនេះដឹកតាមកុងតឺន័រមកពីវៀតណាម មកដល់ចំណុច(ស) គឺអោយរឺម៉កម៉ូតូ ឡានតូចៗទៅសាងយកមកដាក់តាមឃ្លាំងក្នុងខេត្ត ជាមធ្យោបាយបន្លំជាទំនិញតូចតាច តែធាតុពិត១ថ្ងៃ១កុងតឺន័រ ឬ១ថ្ងៃ៣កុងតឺន័រ ហើយមេគយច្រកទ្វេភាគីបុសមន យកតំលៃត្រឹមតែ១កុងតឺន័រ ២០០ដុល្លារកម្រិតទាបបំផុត ខណៈទំនិញទាំងនេះមិនអាចប្រកាសពន្ធបាន។

ក្រៅពីទំនិញខាងលើ ក៏មាននាំចូលនូវពងមាន់ ពងក្រួច ក្រួចរស់ ជាដើម។ ក្នុងនោះមេគយច្រកបុសមន ទោះជាមន្ត្រីគយស្របច្បាប់ជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈតែ៣នាក់ប៉ុណ្ណោះ តែមេគយបានប្រើចៃគយច្រើន (ជាជនសុីវិល៤នាក់) ដើរតួជំនួសគយ តំណាងអោយគយ យកលុយអោយគយ ខុសនិងតួនាទីភារកិច្ច។

សកម្មភាពនេះមេគយច្រកទ្វេភាគីបុសមន យកលុយ ឃុបឃិតជាមួយឈ្មួញដោយរំលោភលើទំនុកចិត្តពីលោក ខៀវ សារឿន ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង ក្នុងចេតនាទុច្ចរិត ហើយអាចនឹងធ្វើអោយក្រុមហ៊ុនស្របច្បាប់ក្នុងស្រុកប្តឹងពីក្លោង គឺមេគយបុសមន អនុញ្ញាតអោយផលិតផលក្លែងក្លាយ និងម៉ាកក្រុមហ៊ុនស្របច្បាប់នៅកម្ពុជា ពិសេសប្រជាជនជាអ្នកបរិភោគ យកទៅប្រើប្រាស់គ្រោះថ្នាក់ដល់អាយុជីវិត ស្របពេលគេលួចផលិតក្លែង ក្នុងនោះសូម្បីតែប្រេងឆាវិញ មិនដឹងផ្សំពីសារធាតុអីទេ គ្រាន់បង្កើតជាក្លិនដូចប្រេងឆាពិតប្រាកដតែប៉ុណ្ណោះ និងប្រឈមនូវជម្ងឺមហារីកបំផុត៕ ដោយ៖ ខ្សឹបដាក់ត្រចៀក


ចែករំលែក៖