ខេត្តឧត្ដរមានជ័យ៖ ថ្ងៃច័ន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ មានមានសិស្សសាលាម្នាក់ឈ្មោះ និត ច័ន្ទតូរីស ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានប្រទះឃើញគ្រាប់មីនប្រភេទ អឹម៦០ ចំនួន០១គ្រាប់ ហើយបានរាយការណ៍ មកការិយាល័យអាវុធគ្រឿងផ្ទុះ ក្រោយពីទទួលបានពត៌មាន ការិយាល័យបានចុះទៅកន្លែងកើតហេតុ ពិនិត្យនិងសន្និដ្ឋានថា ជាគ្រាប់សេសសល់ពីសម័យសង្គ្រាម ។
បច្ចុប្បន្នបានបានរាយការណ៍ជូនអង្កការ ហេឡូ ត្រាស្ត យកទៅកំទេចចោលកន្លែងដែលមានសុវត្ថិភាពរួចរាល់អស់ហើយ ៕ ប៉ែន នួន