ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លើយត្រង់ក៏មិនរួចខ្លួនដែរ!! អាវុធហត្ថខណ្ឌដង្កោ ចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន​ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩​ ស្ថិតនៅផ្លូវបេតុង​ភូមិរលួស​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ ។

អាវុធហត្ថខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ មឿន សុវណ្ណ ផាក​ភុង​ អាយុ១៨ឆ្នាំ មុខរបរសន្តិសុខណាការ​ ស្នាក់នៅភូមិរការ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ ។ ទី២ ឈ្មោះ សាត​ ​សុខឌីណា​ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិទួលសំបូ​ សង្កាត់ព្រៃវែង​ ខណ្ឌដង្កោ ។ ចំណែកនារីរងគ្រោះឈ្មោះសារិន​ ស្រីលាភ​ អាយុ២០ឆ្នាំមុខបរបុក្គលិកក្រុមហ៊ុនស្នាក់នៅភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ ។

តាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ នាងបានជិះម៉ូតូម៉ាកCLiCKពណ៌ក្រហមពាក់ស្លាកលេខ​ ភ្នំពេញ​ 1R- 7281ចេញពីភូមិម័ល ក្នុងសង្កាត់ដង្កោ ទៅភូមិស្រុកចែកសង្កាត់ជើងឯក ដោយធ្វើដំណើរតាមផ្លូវ២១៧ទិសពី​ជើងទៅត្បួង​ ខណះមកពាក់កណ្ដាលផ្លូវ ស្រាប់តែប្ដីរបស់គាត់បានខលទូរស័ព្ទមក ហើយនាងក៏បានឈប់ម៉ូតូដកទូរស័ព្ទមកនិយាយ​តែមិនទាន់បាននិយាយផង​ ស្រាប់តែលិចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក CLiCK ពណ៌ក្រហមពាក់ស្លាកលេខ​ ភ្នំពេញ​ 1FL-0463 ជិះមកពីក្រោយរួចក៏ធ្វើសភាពឆក់ទូរស័ព្ទបានសម្រេច ហើយជិះម៉ូតូគេចខ្លួន តែពេលនោះនាងបានស្រែកថាចោៗហើយបានជិះម៉ូតូដេ​ញតាម​ ភ្លាមៗនោះដែរ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោល្បាតក្នុងមូលរដ្ឋានបានឃើញ​ និងបានដេញចាប់បានទាំង២នាក់ម្ដង​ និងបានយកមកសួនាំនៅកម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោបញ្ជួនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖