ព័ត៌មានទាន់ហេតុការណ៍៖

លុយជាង២លានដុល្លារ​ ត្រូវបានជនជាតិកូរ៉េ២នាក់ នាំចូលកម្ពុជា តាមព្រលានយន្តហោះសៀមរាប សមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ យោងតាមរបាយការណ៍នគរបាលអន្តោប្រវេសន៍នៅច្រក អាកាសយានដ្ឋានអន្តរជាតិសៀមរាប រាយការណ៍ជូន លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋានច្រកទ្វារទី១ បានឲ្យដឹងថា៖ ៖ ថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស.២៥៦៣ ត្រូវនឹង ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៩ តាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន ប៉ុស្តិ៍បានសហការជាមួយកម្លាំងការិយាលយ័គយ និង រដ្ឋករប្រចាំ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប ឃាត់ជនជាតិកូរ៉េខាងត្បូង ចំនួន ០២ នាក់ ដែលមានឈ្មោះ ដូចខាងក្រោម ៖

1- YOON WONGI, M, DOB: 07/10/1986, PN: M54310302 2- SONG HYUNHOO, M, DOB: 24/09/1975, PN: M41060548

សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍បន្តថា៖ មូលហេតុៈ នាំចូលប្រាក់ដុល្លាខុសច្បាប់ ចំនួន ២,២០០,០០០$ (ពីរលានពីរសែនដុល្លារអាមេរិក) ដែលជនជាតិកូរ៉េខាងត្បូង ទាំង០២នាក់ខាងលើ នាំយកមកពីទីក្រុងហុងកុង ប្រទេសចិន ។ ក្នុងនោះមាន ៖

– ក្រដាស់ប្រាក់ ១០០$ ចំនួន ២១,៩០០សន្លឹក

– ក្រដាស់ប្រាក់ ៥០$ ចំនួន ២០០សន្លឹក

យោងតាមបញ្ជារបស់ នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ សាមីខ្លួនជនជាតិកូរ៉េទាំង០២នាក់ខាងលើត្រូវបានប្រគល់ជូន ក្រុមប្រតិបត្តិការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែកឯប្រាក់ដុល្លារចំនួន ចំនួន ២,២០០,០០០$ រក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយ និងរដ្ឋករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី៕ សហការី


ចែករំលែក៖