ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលនឹងប្រើប្រាស់បរមាណូវាយប្រហារ ទៅលើទីតាំងផលិតបរមាណូអ៊ីរ៉ង់

ចែករំលែក៖

អ៊ីស្រាអែលបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំង ក្រោយពេលអ៊ីរ៉ង់បង្កើនសកម្មភាពផលិតអាវុធ ក្នុងនោះមានការបង្កើនចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម​ ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសថា ប្រសិនបើអ៊ីរ៉ង់វាយប្រហារទៅលើ ទីតាំងបរមាណូ Dimona ​ របស់អ៊ីស្រាអែលនោះ​ នឹងទទួលរងការវាយបកវិញ ដោយបរមាណូទៅលើទីតាំងនានារបស់អ៊ីស្រាអែលជាមិនខាន​ ។

កន្លងមកថ្មីៗ អ៊ីរ៉ង់ប្រកាសបន្តចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ។ កាលពីថ្ងៃទី​៧ ខែកក្កដា​ អ៊ីរ៉ង់បានប្រកាសថា​ នឹងបង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម លើសពីកម្រិត នៅក្នុងកិច្ចព្រមព្រៀងកាលពីឆ្នាំ​២០១៥​ ដែលជាកម្រិតមួយអាចផលិតបរមាណូ ។ សកម្មភាពខាងលើធ្វើឲ្យអាមេរិកបារម្ភកាន់តែខ្លាំង ។

ការប្រឈមមុខតានតឹង រវាងអាមេរិក និងអ៊ីរ៉ង់ បានធ្វើឲ្យ​បារាំង អង់គ្លេស អាល្លឺម៉ង​ និងភាគីដែលបានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងកាលពីឆ្នាំ​២០១៥នោះ ។ នៅក្នុងសន្និសីទកាសែត មន្ត្រីជាន់ខ្ពស់ អ៊ីរ៉ង់ បានប្រកាសថា នឹងបន្តចម្រើនធារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងមួយដំណាក់កាលមាន​៦០ថ្ងៃ រហូតដល់ទៅ ភាគីចុះហត្ថលេខានៅអ៊ឺរ៉ុប ធានា ការពារអ៊ីរ៉ង់រួចផុតពីទណ្ឌកម្ម របស់អាមេរិក​ ។

លោក​ Behrouz Kamalvandi អ្នកនាំពាក្យអង្គការថាមពលបរមាណូអ៊ីរ៉ង់បានប្រកាសឲ្យដឹងថា​«យើងបានត្រៀមលក្ខណគ្រប់គ្រាន់ក្នុងការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម គ្រប់កម្រិត និង​ចំនួន​ដែលយើងចង់ធ្វើ» ។ លោកបន្តទៀតថា នៅប៉ុន្មានម៉ោងទៀតការចម្រើនបានលើកពីកម្រិត ៣,៦៧ភាគរយ​នឹងបញ្ចប់ ហើយកម្រិតនៅក្នុងកិច្ចព្រមព្រៀង ត្រឹមតែ​៣ភាគរយប៉ុណ្ណោះ ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ​បានបញ្ជាក់ថា នេះជាសកម្មភាព ដ៏គ្រោះថ្នាក់ ហើយ​លោកអំពាវនាវជាថ្មី ដល់សហគមន៍អឺរ៉ុប មានវិធាតុការទប់ស្កាត់ទីក្រុងតេអ៊ីរ៉ង់​ ។ លោកបន្តទៀតថា គោលដៅតែមួយគត់នៃការចម្រើនធារធាតុអ៊ុយរ៉ានីញ៉ូមនោះ គឺផលិតគ្រាប់បែកបរមាណូ ។

សកម្មភាពខាងលើរបស់អ៊ីរ៉ង់ ទទួលរងការព្រមានយ៉ាងខ្លាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ លោកត្រាំបានលើកឡើងថា «ល្អបំផុតអ៊ីរ៉ង់ត្រូវតែប្រយ័ត្នក្រោយប្រកាសចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម» ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​បានព្រមាន ទៅលើរដ្ឋាភិបាលទីក្រុង តេអ៊ីរ៉ង់ ពីលទ្ធផលអាក្រក់​ ក្រោយពេល អ៊ីរ៉ង់ ប្រកាសបន្តបង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ។

ប្រធានាធិបតី ដូណាល់ ត្រាំ ​ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន​ នៅទីក្រុង​ New Jersey​ អាមេរិក កាលពីថ្ងៃទី​៧ខែកក្កដា ថា​«អ៊ីរ៉ង់ ល្អបំផុតត្រូវតែប្រយ័ត្ន ដោយអ្នកចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម​ដោយមូលហេតុផ្សេង ល្អបំផុត ត្រូវតែប្រយ័ត្ន ។

ជាមួយគ្នានេះដែររដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo ​បានប្រកាសថា អ៊ីរ៉ង់នឹងត្រូវប្រឈមការដាក់ទណ្ឌកម្មថ្មី​បន្ថែមទៀត នៅពេលដែលប្រទេសនេះ​បង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ។ លោក Mike Pompeo បានប្រកាសនៅលើបណ្តាញ Twitter ​ថា​«សកម្មភាពពង្រីកកម្មវិធីបរមាណូ អ៊ីរ៉ង់ ធ្វើឲ្យប្រទេសនេះ ត្រូវរងទណ្ឌកម្មកាន់តែខ្លាំងឡើង ។

ប៉ុន្តែក្រមអ្នកឯកទេសបានបញ្ជាក់ថា សកម្មភាពរបស់អ៊ីរ៉ង់ ដោយសារតែ​អាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ មានកម្មភាពយោធាប៉ុនប៉ងវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ។ ទាំងនោះហើយអ៊ីរ៉ង់ចាំបាច់ត្រូវតែ​បង្កើន ការផលិតអាវុធដើម្បីការពារខ្លួន​ ។ កន្លងមករុស្ស៊ី និងចិន ធ្លាប់បានលើកឡើងថា​​ ការបង្កើនកម្មវិធីបរមាណូគឺដោយសារតែអាមេរិក និងអាមេរិក ។

កន្លងមក មេដឹកនាំ​រដ្ឋាភិបាល​អ៊ីរ៉ង់ លោកប្រធានាធិបតី Hassan Rouhani បានចោទប្រកាន់មហាអំណាចអាមេរិក​ ដែលបានដាក់ទណ្ឌកម្ម​មកលើទីក្រុងតេងអេរ៉ង់នោះថា ជាអំពើ «ភេរវកម្ម» ។

ខុទ្ទកាល័យ​ប្រធានាធិបតីអ៊ីរ៉ង់​ បាន​បញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ដែលបានសន្ទនា តាមទូរស័ព្ទជាមួយសមភាគីបារាំង គឺលោកប្រធានាធិបតី Emmanuel Macron កាលពីថ្ងៃសៅរ៍ ទី៦ ខែកក្កដា បានហៅការដាក់ទណ្ឌកម្មដាក់មកលើទីក្រុងតេអេរ៉ង់របស់សហរដ្ឋអាមេរិកថា ជាអំពើ “ភេរវកម្ម” ហើយបានព្រមានថា “សង្គ្រាមសេដ្ឋកិច្ច” អាចនឹងបន្តកើតមាន ហើយវានឹងប៉ះពាល់ដល់ពិភពលោកទាំងមូល ។

គេហទំព័រ​ផ្លូវការ​របស់ប្រធានាធិបតី​អ៊ីរ៉ង់​បានផ្សាយ​កាលពីរសៀលថ្ងៃទី៦ ខែកក្កដាថា «លោក (Rouhani)ក៏បានពណ៌នាផងដែរ ការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ថា ជាអំពើភេរវកម្ម និងសង្រ្គាមសេដ្ឋកិច្ចយ៉ាងពេញលេញ” ។

មេដឹកនាំអ៊ីរ៉ង់ បានប្រាប់លោក Macronថា ប្រសិនបើសម្ពាធសេដ្ឋកិច្ចរបស់អាមេរិកនៅតែបន្តកើតមាននោះ វានឹងមានផលវិបាកនៅក្នុងតំបន់ និងនៅជុំវិញពិភពលោកទាំងមូល ។

លោក Rouhani បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការបន្តសង្គ្រាមសេដ្ឋកិច្ច អាចនាំទៅរកការគំរាមកំហែងផ្សេងៗទៀត នៅក្នុងតំបន់ និងនៅលើពិភពលោក» ។

ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទនោះផងដែរ លោកប្រធានាធិបតីអ៊ីរ៉ង់ ក៏បានទទូចដល់សហភាពអឺរ៉ុប ឲ្យខិតខំបន្ថែមទៀត ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញជាងមួយឆ្នាំមកហើយ ។

លោក Rouhani បានថ្លែងថា ទោះបីជារងការដាក់ទណ្ឌកម្មរបស់អាមេរិកក៏ដោយ ក៏អ៊ីរ៉ង់នៅតែព្យាយាមរក្សាកិច្ចព្រមព្រៀង JCPOA អស់រយៈពេល១៤ខែ ជាមួយនឹងការអត់ធ្មត់ជាយុទ្ធសាស្ត្រ ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសនៅខែឧសភា ឆ្នាំ២០១៨ថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (JCPOA)ឆ្នាំ២០១៥ ដោយសារតែអ៊ីរ៉ង់រំលោភបំពានកិច្ចព្រមព្រៀងនេះ ។ មិនយូរប៉ុន្មានបន្ទាប់ពីចាកចេញពី JCPOA, សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់ភ្លាម ៕

 


ចែករំលែក៖