ខេត្តមណ្ឌលគីរី៖ យុវជនម្នាក់បានសម្រេចចិត្ត ប្រើខ្សែចងកធ្វើអត្តឃាតដោយសារតែចង់បានប្រពន្ធហើយត្រូវម្តាយឪពុកស្តីបន្ទោសឲ្យ ។
ហេតុការណ៍ចងកធ្វើអត្តឃាតនេះ បានកើតឡើងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្រោយវិហារ យីស៊ូគ្រីស្ទ ក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។
ប្រភពពីនគរបាលក្រុងសែនមនោរម្យ ក្រោយពីបានពិនិត្យសាកសពភ្លាមៗ បានរកឃើញស្លាកស្នាមជាំដោយខ្សែចងក ។
ហើយលោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រៀម លីថូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ។
ដោយសារតែខឹងឪពុកម្តាយស្តីបន្ទោសរឿងដើរលេងច្រើនពេលយប់ និងខឹងមិនដណ្តឹងនារីដែលខ្លួនស្រឡាញ់ឲ្យធ្វើជាប្រពន្ធ ទើបសម្រេចចិត្តចងកធ្វើអត្តឃាតតែម្តង ។
ក្រោយពីពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត័