ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិ ត្រៀមគ្រប់លក្ខណៈសម្បតិ្ត ប្រុងប្រៀបរៀបចំទប់ស្កាត់ សង្គ្រោះបន្ទាន់

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មឹុង សំផន រដ្ឋលេខាធិការ ក្រសួ ងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ត្រៀម រៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ របស់ក្រសួងដែលមានសមាជិក ១៤រូបមកពី ស្ថាប័នកងឯកភាពចំណុះកងយោធពលខេមភូមិន្ទ(ខ.ភ.ម) ជាសេនាធិការ ធានាប្រសិទ្ធ ភាពការងារ ដែលកើតដោយចៃដន្យ និងបន្ទាន់ភ្លាមៗ ដូចជាគ្រោះរលំអគារកាលពីថ្ងៃទី ២២ខែមិថុនា នៅខេត្ត ព្រះសីហនុ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ បង្កឲ្យមានមនុស្សស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនផងដែរ ។

នាយឧត្តមសេនីយ៍ មឹុង សំផន ថ្លែងដូច្នេះក្នុងអង្គប្រជំុក្រុមការងារសម្របសម្រួល ត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ កាលពីរសៀលថ្ងៃច័ន្ទ ៧កើត ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៩ នៅសាលប្រជំុក្រសួងការពារជាតិ ។

ក្នុងនោះក៏មានការលើកឡើងពីសមាជិកអង្គប្រជំុ អំពីការប្រុង ប្រៀបរៀបចំហ្វឹកហ្វឺនរបស់កងឯកភាពនានាដែលពាក់ព័ន្ធ និងការជួយសង្គ្រោះគ្រោះមហន្តរាយ ដល់បណ្តាកងឯកភាពនានា ដូចជាកងពលតូចលេខ៧០ កងពលតូចទ័ពពិសេសឆត្រយោ ងលេខ ៩១១ បព្ជាាការដ្ឋាន កងទ័ពជើងទឹក បញ្ជាការដ្ឋាន កងទ័ពជើងគោក សុទ្ធតែបានប្រុងប្រៀបហ្វឹកហាត់ និងត្រៀម លក្ខ ណៈសព្វបែបយ៉ាង មានសម្ភារសម្រាប់ហ្វឺកហ្វឺន និងជួយ សង្គ្រោះ គ្រោះ មហន្តរាយ ដែលអាចកើតមានឡើងជាយថា ហេតុ ។ មានដូចជាការលិចនាវា ធ្លាក់យន្តហោះ រលំបាក់អគារ និងគ្រោះធម្មជាតិនានាដែលអាចកើតមានឡើងគ្រប់វិនាទី ដែលគ្មាននរណាស្មានដល់ ។

នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ក៏បានលើកឡើងបន្តទៀតថា: មិនត្រឹមតែសង្គ្រោះក្នុងប្រទេស យើងក៏បានត្រៀមសហការគ្នាជាមួយប្រទេសភូមិផងរបងជាមួយ​ មាន វៀត ណាម ឡាវ ថៃ ពិសេសចុងឆ្នាំនេះយើងត្រៀមរៀបចំសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយមួយនៅតំបន់ព្រំដែនខេត្តស្វាយរៀងមានលក្ខណៈទ្រងទ្រាយធំមិនធ្លាប់ដែលមានក្នុងរយះពេលកន្លងមកទេ ។ ដូច្នេះយើង នឹងរៀបចំគ្រប់ហេដ្ឋារចនា ចាត់តាំងឲ្យបានសមស្របទាន់ពេលវេលាផងដែរ ៕សុខដុម


ចែករំលែក៖