ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតីពិធីបិទវគ្គហ្វឹកហ្វឺនយុទ្ធវិធីថ្នាក់កងអនុសេនាតូច ថ្នាក់កងអនុសេនាធំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការងនាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញជាអធិបតីពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្នាក់កងអនុសេនាតូច ថ្នាក់កងអនុសេនាធំ និងបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅហ្នឹងកន្លែង នៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ បានថ្លែងកោតសរសើរ ដល់សិក្ខាកាម ដែលបានខិតខំសិក្សារៀនសូត្រគោរពវិន័យ រហូតដល់ចប់វគ្គនាពេលនេះ ហើយវគ្គនេះនៅពេលខាងមុខ សហការជាមួយសិក្ខាកាមវគ្គកាំភ្លើងត្បាល់ ដេកាហ្សិត ធ្វើយុទ្ធដំណើរទ័ពរួមគ្នា បាញ់គ្រាប់ពិតនៅទីលានមរតតេជោភ្នំវាលចាប។
ក្រៅពីនោះ សិក្ខាកាមនេះ ក៏បានចូលរួមជួយយ៉ាងសកម្មពេលប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សំអាតបរិស្ថានផងដែរ។ ស្ថិតនៅក្នុងផែនការកងពលតូចថ្មើរជើងលេខ៥១ កម្លាំងនេះក៏ជាផ្នែកមួយសម្រាប់ត្រៀមចល័តអន្តរាគមន៍របស់ថ្នាក់លើផងដែរ។
អញ្ជើញចូលរួមក្នុងកម្មវិធីរួមមាន៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ លោកមេបញ្ជាការកងពលតូចថ្មើរលេខ៥១ តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ កងការពារព្រំដែនលេខ៥០៣ លោកអភិបាលស្រុកថ្មពួក និងលោកមេបញ្ជការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការវរសេនាតូចទាំង៤ចំណុះកងពលតូចថ្មើរជើង៥១ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី សរុបរួមចំនួន ២២៤នាក់៕ ហេង សូរិយា

ចែករំលែក៖