ខេត្តសៀមរាប៖ គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ បានដេកស្លាប់នៅកន្លែងធ្វើការរបស់ខ្លួន ក្នុងមណ្ឌលមេត្តា កុរណា ។ ហេតុការណ៍នេះ បានដឹងដល់សមត្ថកិច្ចនៅវេលាម៉ោង០៧ និង៤០នាទី ថ្ងៃចន្ទ័ ទី០៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅមណ្ឌលមេត្តា ករុណា នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ប្រុស ភារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែ មុខបរជាគ្រូបង្រៀនភាសាអង់គ្លេសនៅមណ្ឌលមេត្តាកុរណា ស្រុកកំណើតនៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម ។
តាមការបំភ្លឺពីឈ្មោះ ឆែម ចន្ថា ភេទស្រី អាយុ ២៦ឆ្នាំ ជាបុគ្គលិកនៅមណ្ឌលមេត្តាករុណាបានឲ្យដឹងថា នៅវេលាម៉ោង០៧ និង៥០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ លោកស្រីប្រធានអង្គការ បានឲ្យខ្ញុំទៅសួរ លោក ប្រុស ភារិទ្ធ ហេតុអីមិនក្រោកធ្វើការងារ នៅពេលខ្ញុំទៅដល់មុខបន្ទប់ឃើញទ្វារមុខចាក់សោរដាក់កន្លឹះខាងក្នុងហៅឈ្មោះ ក៏មិនឆ្លើយ គោះទ្វារក៏បើក រួចខ្ញុំបើកបង្អួចកញ្ចក់ បើកវាំងននមើលពីខាង ក្រៅឃើញគាត់ដេកស្លាប់បាត់ទៅហើយ ក៏រត់ទៅប្រាប់បុគ្គលិកផ្សេងទៀតឲ្យមកជួយពិនិត្យមើលផង បន្ទាប់មកទៀតលោកស្រីប្រធានអង្កការ ក៏ទាក់ទងទៅនគរបាលប៉ុស្តិ៍សង្កាត់ស្រង៉ែ ឲ្យគាត់មកជួយធ្វើរឿងនេះ ។
ក្រោយមកសមត្ថកិច្ច និងគ្រូពេទ្យបានមកដល់ធ្វើការពិនិត្យធ្វើកោសល្យវិច័យ រួចរាល់បានសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គរ រួចក៏បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី