ព័ត៌មានទាន់ហេតុការណ៍៖

ដីព្រៃការពារដោយព្រះរាជក្រឹត្យរាប់ពាន់ហិកតាដែលក្រុមឈ្មួញឃុបឃិតគ្នាលក់ ត្រូវបានជំនាញបរិស្ថាន ដកហូតវិញហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដីព្រៃសហគមន៍ការពារដោយព្រះរាជក្រឹត្យរាប់ពាន់ហិកតាដែលកន្លងមកក្រុមឈ្មួញមានលុយ និងមានអំណាចឃុបឃិតគ្នាលក់ទៅឲ្យអ្នកមានលុយយកលេសថា ទិញដីពីប្រជាពលរដ្ឋនោះ ពេលនេះដីទាំងអស់នោះ ត្រូវបានលោកហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចុះទៅដកបង្គោលរបងដែលហំព័ទ្ធដីទាំងអស់នោះដើម្បីដកហូតទុកជាសម្បត្តិរដ្ឋ និងប្រគល់ឲ្យ (សហគមន៍ឩត្តមស្រែខ្ពស់)គ្រប់គ្រងវិញ ។

ទីតាំងដីសហគមន៍ដែលក្រុមឈ្មួញឃុបឃិតលួចលក់ឲ្យអ្នកមានលុយនេះ មានទំហំជាង២០០០ហិកតា ស្ថិតនៅក្នុងភូមិចំនួន០៣ គឺភូមិពោធិមាស ភូមិច្រកទៀក និងភូមិអង្រ្គង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយដីខាងលើនេះ ស្រាប់តែគ្រប់គ្រងដោយភូមិពោធិមាសតែមួយគត់ទៅវិញ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុង២ភូមិទៀត មិនពេញចិត្តនោះឡើយ ទើបមានរឿងកើតឡើងបែបនេះ (ឬអាចនិយាយបានថា ចែកលុយមិនស្មើគ្នា) ។

បើតាមការឲ្យដឹងពីមន្ត្រីបរិស្ថានម្នាក់និយាយថាដីព្រៃសហគមន៍ខាងលើនេះ កាលពីពេលកន្លងទៅ មានក្រុមឈ្មួញឈ្មោះព្រំ ធី អាយុជាង៥០ឆ្នាំ ឈ្មោះយីម សុភា អាយុជាង៣០ឆ្នាំ (ជាពេទ្យទាហាន) ឈ្មោះ បូរី អាយុជា៣០ឆ្នាំ(ជាមន្ត្រីយោធា) និងម្នាក់ទៀតឈ្មោះ ទីទី អាយុជាង៣០ឆ្នាំដែលអ្នកទាំងអស់គ្នារស់នៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលគេដឹងថាឈ្មោះទាំង៤នាក់ខាងលើនេះបានលួចយកដីព្រៃសហគមន៍ខាងលើនេះ ទៅឲ្យអ្នកមានលុយ និងមានអំណានៅក្នុងខេត្តកំពង់ស្ពឺ និងរស់នៅរាជធានីភ្នំពេញ ដែលការលក់ដូរដីខាងលើនេះ មានការឃុបឃិតគ្នាជាលក្ខណៈប្រពន្ធ័ដោយគេបានរៀបឲ្យប្រជាពលរដ្ឋឈរឈ្មោះដើម្បីបំភន្ត័ភ្នែកថ្នាក់លើថា ដីនេះស្របច្បាប់ទៅវិញ កក្តានេះហើយ សបញ្ជាក់ឲ្យឃើញថា ក្រុមមេឈ្មួញទាំង៤នាក់ខាងលើនេះ មិនខ្លាចញញើតច្បាប់បន្តិចណាឡើយ បើទោះបីដឹងថា ដីព្រៃសហគមន៍រាប់ពាន់ហិកតានេះ ការពារដោយព្រះរាជក្រឹត្យក៏ដោយ ទើបនៅថ្ងៃទី០៨ ទី០៩ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីបរិស្ថាស្រុក និងខេត្តចុះកាត់ខ្សែរលួស ដកបង្គោលដែលក្រុមមេឈ្មួញលួចហ៊ុមព័ទ្ធដីការពារខាងលើនេះ ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា អស់លោកដែលចុះអនុវត្តន៍នេះ មានឆន្ទះក្នុងការដកហូតដីយ៉ាងពិតប្រាកដ ដើម្បីកុំឲ្យដីសហគមន៍រាប់ពាន់ហិកតាខាងលើនេះ ធ្លាក់ទៅដល់ដៃក្រុមអ្នកមានលុយមានអំណាចនោះ ។

លោកហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា បន្ទាប់ពីមានការចង្អុលបង្ហាញពីលោកប្រធានមន្ទីរបរិស្ថាខេត្តរួចមកលោកបានដឹកនាំកម្លាំងដកបង្គោលរបង ដើម្បីដកហូតយកដីព្រៃសហគមន៍ខាងលើមកគ្រប់គ្រងវិញ ហើយលោកសន្យាថា ធ្វើឲ្យបានដាច់ខាតមិនទុកឲ្យមេឈ្មួញរូបណាដែលលួចឃុបឃិតគ្នាមកទន្ទ្រាន ហុំព័ទ្ធដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យនោះឡើយ មិនថាអ្នកទិញឬអ្នកលក់មានអំណាច បុណ្យសក្តិប៉ុណ្ណាក៏ដោយ ។

មន្ត្រីដដែលបន្តថាកន្លងមកដីព្រៃសហគមន៍ខាងលើនេះលោកបានចុះមកអនុវត្តន៍ដកហូតម្តង ជាពីរដងរួចមកហើយប៉ុន្តែក្រុមមេឈ្មួញខាងលើនៅតែគឃ្លើនបំពាន្តរំលោភយកមិនខ្លាចញញើតច្បាប់ទាល់តែសោះ ដោយពួកគេបានយកប្រជាពលរដ្ឋជាខែល ដើម្បីឈឈ្មោះលក់ទិញ ត្រឹមភូមិ ឃុំប៉ុណ្ណោះ ។

ពេលនេះជំនាញបរិស្ថានចុះដកហូតដីជាង២០០០ហិកតាមកប្រគល់ឲ្យដែនជម្រកគ្រប់គ្រងវិញ ៕ សេនាស័ក្តិ


ចែករំលែក៖