ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះកំប៉ុងហ្គាសពេលកំពុងបញ្ចូល ​ឆេះរបួសមនុស្សធ្ងន់ ស្រាល៤នាក់ នៅកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មនុស្សចំនួន៤នាក់ បានរងរបួសធ្ងន់ និងស្រាល ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ បន្ទាប់ពីផ្ទុះកំប៉ុងហ្គាសពេលកំពុងបញ្ចូលបន្តគ្នា វេលាម៉ោង ១៧ និង៤០នាទីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បានកើតមានករណីផ្ទុះឆេះហ្គាស នៅផ្ទះបញ្ចូលហ្គាសមួយកន្លែង ស្ថិតក្នុងភូមិច្រក រមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុផ្ទុះកំប៉ុងហ្គាសនេះ ១- ឈ្មោះម៉ាត់ សឹម ភេទប្រុស អាយុ៥៤ឆ្នាំ ២-ឈ្មោះ ម៉ាត់ អាមីន ភេទប្រុស អាយុ៣២ឆ្នាំ ៣.ឈ្មោះអៃ នី ភេទស្រី អាយុ១៥ឆ្នាំ ជងរងគ្រោះទាំង៣នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ និង៤- ឈ្មោះ ពីន ភេទប្រុស អាយុ ២៨ឆ្នាំ របួសស្រាល (សង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅចំណុផ្ទះឈ្មោះម៉ាត់ សឹម និង ប្រពន្ធឈ្មោះម៉ាត់ ភ័ស មានការភ្ញាក់ផ្អើលឡើងបន្ទាប់ពីមានសម្លេងផ្ទុះយ៉ាងខ្លាំងជាបន្តបន្ទាប់ បណ្តាលឲ្យមនុស្សស្រីប្រុសឆេះរលាក បន្ទាប់ពីកំប៉ុងហ្គាសតួចៗ ដែលកំពុងបញ្ចូលបន្តពីធុងហ្គាសធំបានផ្ទុះឡើង ឆេះរាលដាលបន្តគ្នា ទៅធុងហ្គាសធំ ចំណុះ១០គីឡូក្រាម បណ្តាលឲ្យជនរងគ្រោះដែលនៅក្បែរនោះ ឆេះរលាកតែម្តង ភ្លាមៗនោះ ជនរងគ្រោះចំនួន៣នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅរាជធានីភ្នំពេញ ចំណែក ម្នាក់ទៀតដែលរងរបួសស្រាលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។

ករណីនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មកពីការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នរបស់ម្ចាស់បញ្ចូលហ្គាស ទើបបណ្តាលឲ្យមានករណីផ្ទុះនេះកើតឡើង ។

ជារឿយៗ ការបញ្ចូលហ្គាស គេសង្កេតឃើញថា នៅតាមផ្សារ ឬ តូបតាមផ្ទះមួយចំនួន​ដែលបញ្ចូលហ្គាសលក់ ដែលធ្វើឡើងតាមកាច្នៃប្រឌិតដោយខ្លួន ខ្វះបច្ចេកទេសត្រឹម ត្រូវ ដែលអាចបង្កហានិភ័យជាខ្លាំង ដែលងាយ និងផ្ទុះ និងឆាបឆេះជាយថាហេតុ ៕ ចន្ថា


ចែករំលែក៖