ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះ បានចុះទៅទប់ស្កាត់ ដកហូតបង្គោលឈើក្រាស់ ហ៊ុមដែកបន្លាលួស ត្រូវក្រុមអនាធិបតេយ្យបម្រុងយកទៅហ៊ុមព័ទ្ធរំលោភយកដីខុសច្បាប់ នៅតំបន់អភិរក្ស ការពារទេសសភាពបន្ទាយឆ្មារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះរួម ហ៊ុមមន្រ្តីបរិស្ថាននៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បានចុះទៅទប់ស្កាត់ ហ៊ុមដកហូតបង្គោលឈើក្រាក់ ហ៊ុមដែកបន្លាលួសជាច្រើនស្ថិតនៅចំណុចក្បែរបង្គោលព្រំដែនលេខ២៧ដែលត្រូវបានក្រុមអនាធិបតេយ្យបម្រុងយកទៅធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីខុសច្បាប់នៅតំបន់អភិរក្សការពារទេសភាពបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ គ្រាដែលមានសេចក្តីរាយការណ៍ឲ្យដឹងថាដីអភិរក្សការពារទេសភាពបន្ទាយឆ្មារគ្រប់គ្រងដោយមន្រ្តីបរិស្ថានបានកំពុងប្រឈមរងការរំលោភបំពានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ជាបន្តបន្ទាប់ពីសំណាក់ក្រុមអនាធិបតេយ្យ ។

ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យលោក យឹម លី ប្រាប់ឲ្យដឹងថា ការចុះទប់ស្កាត់ពីសំណាក់សមត្ថកិច្ចចម្រុះនៃការដកហូតឧករណ៍សម្ភារៈក្រុមអនាធិបតេយ្យបម្រុងរំលោភយកដីការពារតំបន់ទេសភាពបន្ទាយឆ្មារបន្ទាប់ពីមន្រ្តីឧទ្យាននុរក្សតំបន់ទេសភាពបន្ទាយឆ្មារបានចុះល្បាត ហ៊ុមប្រទះឃើញបង្គោលឈើក្រាក់ ហ៊ុមដែកលួសបន្លាទាំងនោះត្រូវបានក្រុមអនាធិបតេយ្យយកមកស្តុកទុកដើម្បីធ្វើសកម្មភាពហ៊ុមព័ទ្ធរំលោភបំពានយកដីធ្វើជាកម្មសិទ្ធិ ។

លោកថា ក្រោយពីប្រទះឃើញសម្ភារៈឧបករណ៍ទាំងនោះលោក ក៏បានសុំគោលការណ៍ពីអភិបាលខេត្តបន្ទាយមានជ័យស្នើសុំកម្លាំងដើម្បីចុះទៅដកហូតយកមករក្សាទុកនៅនៅក្នុងស្នាក់ឧទ្យាននុរក្សតំបន់ការពារទេសសភាពបន្ទាយឆ្មារនៅស្រុកថ្មពួក ។ លោកប្រាប់ទៀតថាបញ្ហានេះជាអំពើខុសច្បាប់ក្នុងករណីដែលមន្រ្តីជំនាញ ហ៊ុមសមត្ថកិច្ចស្រាវជ្រាវរកឃើញមុខសញ្ញាក្រុមអនាធិបតេយ្យដែលមានបំណងអាក្រក់ចងហ៊ុមពទ្ធរំលោភយកដីការពារអភិរក្សរបស់រដ្ឋជាកម្មសិទ្ធិខុសច្បាប់ ហ៊ុមកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ ។

លោកប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យប្រាប់ទៀតថា ដីព្រៃឈើតំបន់ទេសសភាពបន្ទាយឆ្មារ មានទំហំប្រមាណជាង៤ម៉ឺនហិកតា ប៉ុន្តែក្រោយមានការអនុវត្តនូវបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាលកម្ពុជាលើគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីក៏ធ្វើការកាត់ដីមួយចំនួនជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផល ។

ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យលោក យឹម លី ប្រាប់ឲ្យដឹងទៀតថា ដីតំបន់ការពារទេសភាពបន្ទាយឆ្មារបច្ចុប្បន្នត្រូវបានការពារអភិរក្សពីសំណាក់មន្រ្តីឧទ្យាននុរក្សយ៉ាងយកចិត្តទុកដាក់បំផុត ក្រុមមន្រ្តីឧទ្យាននុរក្សបានចុះល្បាតជាប្រចាំក្នុងការទប់ស្កាត់ក្រែងមានជនអនាធិបតេយ្យលបលួចធ្វើសកម្មភាពកាប់ទន្រ្ទានព្រៃរំលោភយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ ។

លោកថា ការការពារដីគម្របព្រៃឈើតំបន់ទេសភាពបន្ទាយឆ្មារដែលរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឲ្យក្រសួងបរិស្ថានគ្រប់គ្រងគឺដើម្បីអភិរក្សព្រៃឈើហើយក្នុងតំបន់នោះមានទៅដោយប្រាសាទបុរាណបន្ទាយឆ្មារ ហ៊ុមប្រាសាទរណបចំនួន១៣កន្លែងថែមទៀត បម្រើលើវិស័យទេសចរណ៍ វប្បធម៌ ហ៊ុមធនធានធម្មជាតិ ៕ សំ វិច្ឆិកា


ចែករំលែក៖