ភ្នំពេញ ៖ កម្លាំងចម្រុះខណ្ឌពោធិសែនជ័យ ក្រោមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌបានចុះទៅដកហូតសម្ភារ សំណង់គ្រោងដែករបស់អាជីវករចិនមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលសាងសង់ពុំមានសំការអនុញ្ញាតច្បាប់ ជាសំណង់គ្មានគុណភាព ទើបឡើងជាគ្រោង បាក់បែកបេតុងជាបណ្តើរៗ ហើយក្រោយពីអាជ្ញាធរ ចុះទៅធ្វើការអប់រំ ផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន តែមិនស្តាប់ នៅតែបន្តលួចធ្វើដដែល ហាមច្រើនលើកមកហើយ ពុំស្តាប់ ។
តាមអាជ្ញាធរខណ្ឌ បានឲ្យដឹងថា សំណង់គ្រោងដែកខាងលើ ជារបស់ជនជាតិចិន សង់លើផ្ទៃដីទំហំគ្រោងដែក ១៦០០ម៉ែត្រការ៉េ ឃើញជាក់ស្តែង សំណង់ មិនត្រឹមតែអត់ច្បាប់ សង់គ្មានគុណភាព សរសរ ប្រើចាប់តាកេ បន្ទើតលើបេតុង ឡើងជាគ្រោង ដែកស្តើង តូច ដល់ទំហំទ្រង់ទ្រាយធំ ប្រឈម ហារនិភ័យ ហើយកន្លងមកអាជ្ញាធរសង្កាត់ ហាម២ដង តែមិនស្តាប់ អាជ្ញាធរខណ្ឌហាម២ដងនៅតែមិនស្តាប់ មកដល់រសៀលថ្ងៃទី១០ ខែកក្កដានេះ ចុះទៅពិនិត្យមើល កំពុងតែលួចសាងសង់ដដែល ទើបអាជ្ញាធរ សង្កាត់ ខណ្ឌ កម្លាំងចម្រុះ ចុះទៅដកហូតសម្ភារ ជាបណ្តោះអាសន្ន ៕ សុខាសែនជ័យ