ព័ត៌មានទាន់ហេតុការណ៍៖

​ប្រពន្ធកូនមិននៅផ្ទះ លួចចង.កស្លាប់ខ្លួនមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានសម្រចចិត្តចង.កសម្លាប់ខ្លួនក្នុងផ្ទះខ្លួនចោលប្រពន្ធកូនឲ្យនៅកំព្រា​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ២០១៩​ នៅផ្ទះលេខ១២២ ផ្លូវលំ ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល ។

ជនរងគ្រោះឈ្មោះ ប៉ែន សុីថាត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកើតហេតុខាងលើ មានស្រុកកំណើតឃុំកណ្តាល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម មានប្រពន្ធ កូនស្រី២នាក់ ។

តាមសម្តីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា​ ជនរងគ្រោះ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ក្បាល រួចមក ទាំងចិត្ត ចរឹក ខុសប្លែកពីធម្មតា ពោលអារម្មណ៍ ពុំសូវហ្នឹងនរ ស្រាប់តែមកដល់រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះខណៈដែល ប្រពន្ធ កូនមិននៅផ្ទះ ស្រាប់តែនៅវេលាម៉ោងខាងលើ ប្រពន្ធចូលមកដល់ផ្ទះ បើកទ្វារ ស្រាប់តែប្រទះឃើញ ជនរងគ្រោះចងកធ្វើអត្តឃាត ផ្អើលឆោឡោ ក្រុមគ្រួសារ អ្នកជិតខាង ដោយមើលទៅស្តែងៗ ពេកនាំគ្នាកាត់ចំណង ដាក់ទម្លាក់ចុះ ក៏មិនអាច មានជីវិតបានដែរ មានតែរាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យមើលជាក់ស្តែង ។

សាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យពិនិត្យ កោសល្យវិច័យរួច សន្និដ្ឋានថា ពិតជាស្លាប់ដោយ ធ្វើអត្តឃាត ពិតមែន រួចប្រគល់ឲ្យក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ​


ចែករំលែក៖