ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តផ្លាស់ប្ដូរប្រព័ន្ធលូ នៅតាមបណ្ដោយផ្លូវលេខ៣៣៦ ដើម្បីបញ្ចៀសការលិចទឹក

ចែករំលែក៖

ភ្នំពេញ៖​ ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យកម្លាំងចុះផ្លាស់ប្ដូរប្រព័ន្ធលូ នៅតាមមហាវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីបង្ហូរទឹកបានលឿនជាងមុន ព្រោះពេលភ្លៀងម្ដងៗតែងតែលិចរហូតមកធ្វើអោយបងប្អូន ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរ និងដើម្បីសោភ័ណភាព បរិស្ថាននៅក្នុងទីក្រុងភ្នំពេញផងដែរ ។

ជាក់ស្ដែងនៅតាមបណ្ដោយលេខ៣៣៦ ចាប់ប្រឡាយទឹកស្អុយបឹងសាឡាង រហូតដល់ផ្លូវលេខ២៦១ មូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាតំបន់ទាប់ ពេលភ្លៀងម្ដងតែងតែលិចទឹក ផងដែរ បង្កអោយប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ទាំងម៉ូតូនិងយានយន្តទាបៗ មានការរលត់ម៉ាស៉ីន ខូចកណ្ដាលផ្លូវក៏មាន បង្អាក់ដំណើរចរាច ធ្វើអោយកកស្ទះខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះហើយរដ្ឋបាលរាជធានីភ្នំពេញបានឲ្យកម្លាំងចុះផ្លាស់ប្ដូប្រព័ន្ធលូចាស់ៗចោល ដោយប្ដូរដាក់ប្រព័ន្ធលូថ្មីធំជាងមុន ដើម្បីបង្ហូទឹកទាន់ពេលដែលភ្លៀងខ្លាំងម្ដងៗ​ នៅក្នុងនោះផងដែរដូចដែលបងប្អូនប្រជាពលរដ្ឋបានជ្រាបហើយថា នៅរដូវកាលនេះគឺជាវាគឺជារដូវភ្លៀងធ្លាក់ខ្លាំង សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ប្រុងប្រយ័ត្នដោយផ្ទាល់ខ្លួនរាល់ពេលដែលមេឃភ្លៀងខ្លាំងៗម្តងសូមមេត្តាធ្វើដំណើរតាមមហាវិថីខ្ពស់ៗដែលមិនសូវលិច ជៀសវាងការធ្វើដំណើរឆ្លងកាត់ផ្លូវដែលលិចខ្លាំង ងាយនឹងចូលម៉ាស៉ីនម៉ូតូរលត់។

ពាក់ព័ន្ធបញ្ហានេះ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាក់ប្រាប់ថា គម្រោងផ្លាស់ប្ដូរប្រព័ន្ធលូនៅផ្លូវលេខ៣៣៦នេះ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយកន្លងមកនៅ កំណត់ផ្លូវលេខ៣៣៦ ចាប់ពីប្រឡាយទឹកស្អុយបឹងសាឡាង រហូតដល់ផ្លូវលេខ២៦១ មានប្រព័ន្ធលូ មុខកាត់ តែ៨តឹក ដូច្នេះ លំហូទឹកមានការយឺត ហូមិនទាន់ ទើបរដ្ឋបាលរាជធានីភ្នំពេញ បានអោយកម្លាំងចុះផ្លាស់ប្តូរប្រព័ន្ធលូរ មុខកាត់ទំហំ១ម៉ែត្រ ឡើងវិញ ដើម្បីបង្ហូរទឹកបានទាន់ពេលវេលា ជៀសវាង ការលិចផ្លូវ។

ចុងក្រោយរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅនៅជាប់ដងផ្លូវជាពិសេសនៅចំណុចដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូនៅចំពីមុខផ្ទះរបស់បងប្អូនសូមបងប្អូនមេត្តាជួយយោគយល់នៅការកក់ស្ទះ និងជួយរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយនិងពិនិត្យមើលគំរបលូនៅមុខផ្ទះរាល់ពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំងនិងសូមជួយសំអាតដើម្បីកុំអោយមានសំរាមហូរចូលដល់មាត់លូនោះអាចបង្កឲ្យមានការកកស្ទះ៕​ ជ្រោយពេជ្រ


ចែករំលែក៖