ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនចំនួន២លើក ត្រូវពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់វ័យទើបតែអាយុ20ឆ្នាំជាង ផឹកស្រាស្រវឹងខឹងបងធម៌ខ្លួនឯងនិយាយថា កុំឲ្យផឹកច្រើនពេកប្រយ័ត្នស្រវឹងគ្មានអ្នកណាជូនទៅផ្ទះ បែរជាខឹងជិះម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន នៅមុខព្រះអង្គដងកើ ចំនួន២លើក ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះ ស្រង់មកលើគោកវិញបានទាន់ពេលវេលា ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០១ និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចមុខព្រះអង្គដង់កើ នៅមាត់ទន្លេ ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ។

ជនរងគ្រោះដែលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅម្តុំទួលគោក រីឯបងស្រីធម៌របស់ជនរងគ្រោះវិញ មានឈ្មោះ អាមុី អាយុ២៨ឆ្នាំ ។

ប្រភពព័ត៌មានពីបងស្រីធម៌របស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ប្អូនស្រីរបស់គាត់ ទើបតែស្គាល់គ្នាបានរយៈពេលជិតមួយខែតែប៉ុណ្ណោះ ហើយធ្វើការនៅក្នុងហាងភោជនីយដ្ឋានមួយកន្លែង នៅម្ដុំទួលគោក លុះពេលដែលកើតហេតុខាងលើនេះ ជនរងគ្រោះគាត់បានកំដរភ្ញៀវផឹកស្រាហើយបងស្រីផងដែរ ឃើញថាអូនខ្លួនឯងផឹកកំដរភ្ញៀវអស់ច្រើនពេក ក៏ហាមឃាត់ថា កុំឲ្យអូនផឹកច្រើនពេក ខ្លាចស្រវឹងគេធ្វើបាប និងគ្មានអ្នកណាជួយជូនទៅផ្ទះ ស្រាប់តែពេលភ្លាមនោះដែរ ជនរងគ្រោះគិតខ្លី ហៅម៉ូតូកង់បីជិះសំដៅទៅមុខព្រះអង្គដងកើ រួចធ្វើសកម្មភាពចុះទៅលោតទឹកបម្រុងសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋដែលនៅម្ដុំនោះ ជួយសង្គ្រោះបានទាន់ពេលវេលា ហើយក៏ស្រង់ជនរងគ្រោះឡើងមកលើគោកនិយាយលួងលោមបានមួយសន្ទុះ ស្រាប់តែភ្លាមនោះទៀត ក៏ជនរងគ្រោះគិតខ្លីសម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួនម្តងទៀត ធ្វើឲ្យបុរសនៅម្តុំកន្លែងកើតហេតុ គាត់ឃើញភ្លាម ក៏ស្ទុះចូលទៅលោតទឹកជួយង្គ្រោះស្ត្រីរងគ្រោះមកលើគោកវិញ រួចទំនាក់ទំនងហៅបងស្រីធម៌របស់ជនរងគ្រោះឲ្យមកកន្លែងកើតហេតុ ដើម្បីមកទទួលយកត្រឡប់ទៅផ្ទះវិញ រួចភ្លាមៗនោះដែរ ជនរងគ្រោះក៏បានឈររៀបរាប់ទាំងទឹកភ្នែកទាំងខ្លួនឯងមានវិបត្តិផ្លូវចិត្តជាច្រើនក្នុងគ្រួសារ ដោយសព្វថ្ងៃរស់នៅតែម្នាក់ឯង គ្មានសាច់ញាតិ បងប្អូននឹងគេ ។

ក្រោយពេលកើតហេតុ ដោយការនិយាយលួងលោមពីអ្នកក្បែរខាងជនរងគ្រោះក៏ព្រមជិះម៉ូតូកង់បីទៅតាមបងស្រីធម៌ខ្លួនឯងត្រឡប់ទៅផ្ទះវិញ ៕ ធឿនព្រែកជ័យ


ចែករំលែក៖