ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង០៥នាទី អាជ្ញាធរថៃ បានបញ្ជូនពលរដ្ឋខ្មែរចំនួន០៦នាក់ តាមច្រកអន្តរជាំ ដែលភាគីថៃចាប់ខ្លួនពីបទកាប់ឈើគ្រញូងក្នុងទឹកដីថៃ ជាប់គុកខេត្តស៊ីសាកេត ប្រទេសថៃ មកឲ្យកម្ពុជាវិញ ដែលមានឈ្មោះដូចខាងក្រោម ៖
០១.ឈ្មោះ ណន ទីណា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ចាប់ខ្លួនថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៣ ចូលតាមច្រកអូរស្វាយ ។
០២.ឈ្មោះ រ៉ក ខួន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ខ្លួន ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ចូលតាមច្រកអូរស្វាយ ។
០៣.ឈ្មោះ ឈូក ខ្មូរ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិល្បើក ឃុំល្បើក ស្រុកឈូក ខេត្តកំពត ដូចគ្នា ។
០៤.ញៀន គាវ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិមេម៉ៃ ឃុំក្រែក ស្រុកក្រែក ខេត្តកំពង់ចាម ចាប់ខ្លួនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ចូលតាមច្រកដើមស្ពុង ។
០៥.ឈ្មោះ ជួន ហេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាឡូ ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ ចាប់ខ្លួនថ្ងៃទី២០ ខែកុម្ភៈ ឆហបាណ២០១៦ ចូលតាមច្រកអូរស្វាយ ។
០៦.ឈ្មោះ ចាន់ ឆៃ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិលំទងថ្មី ឃុំលំទងថ្មី ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ចាប់ខ្លួនថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ចូលតាមច្រកអូរស្វាយ ។
បច្ចុប្បន្ន ប្រជាពលរដ្ឋទាំង៦នាក់ ដែលថៃ បញ្ជូនមកឲ្យកម្ពុជាវិញនោះ ត្រូវបានសមត្ថកិច្ចអប់រំរួចក៏ឲ្យវិលទៅលំនៅឋានវិញ ៕ ប៉ែន នួន