ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរ ខណ្ឌឫស្សីកែវដឹកនាំដោយលោក លីន ញ៉ាក់ លោក ស៊ូ សោគុណ អភិបាលរង ខណ្ឌព្រមទាំងមន្ត្រីក្រោមឱវាទមានអាជ្ញាធរ សង្កាត់ភូមិជំនាញភូមិបាល និងម្ចាស់ដីកម្មសិទ្ធផងដែរ ។
លោកអភិបាលរង ខណ្ឌឫស្សីកែវបានថ្លែងឲ្យដឹងថា អាជ្ញាធរចុះមកនាពេលនេះមិនមែនមកបែងចែកដី ឬក៏ប្រគល់ដីទាំងនោះឲ្យបុគ្គលណាម្នាក់ឡើយ គឺចុះមកដើម្បីវាស់វែងយកទិន្នន័យឲ្យបានពិតប្រាកដហើយយកទៅដាក់នៅលើតុដើម្បីជជែកគ្នា ។
លោកបានបន្តទៀតថា ការចុះមកនាព្រឹកនេះ មិនមែនមកយកខ្លួនឯងទេ ហើយក្រុមការងាររបស់លោក គឺជាមន្ត្រីសាធារណៈ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការ ។
ក្នុងការចុះវាស់វែងដីខាងលើនេះគេបានសង្កេតឃើញថា មានករណីទំនាស់ផងដែរ ជាមួយភាគីម្ខាងទៀតដែលអះអាងថា ដីនេះជាកម្មសិទ្ធិរបស់ខ្លួន ហើយរារាំងមិនឲ្យវាស់វែង តែទោះបីជាយ៉ាងណាក៏មន្ត្រីជំនាញ និងអាជ្ញាធរបានវាស់វែងរួចរាល់ជាស្រេចនៅវេលាម៉ោង 11 និង 30 នាទីព្រឹកថ្ងៃដដែល ។
សូមបញ្ជាក់ថា ទីតាំងដែលអាជ្ញាធរ និងមន្ត្រីជំនាញចុះវាស់វែងនេះស្ថិតនៅក្រុម 3 ភូមិទួលពពែ សង្កាត់ទួលសង្កែ 2 ខណ្ឌឫស្សីកែវ ដែលដីខាងលើស្ថិតនៅក្នុងតំបន់បេដែលមានម្ចាស់ចំនួន៣ ទី 1-ឈ្មោះ ជាឡៃសារុំ ទីពីរឈ្មោះ ថឹងសែ ទី 3 ឈ្មោះ សាយ សំភឿង ដែលមានព្រំប្រទល់ជាប់គ្នា ហើយអ្នកទាំងបី បានធ្វើលិខិតស្នាមត្រឹមត្រូវដើម្បីស្នើសុំផ្ទេរសិទ្ធិកាន់កាប់តែផ្ទុយទៅវិញ អាជ្ញាធរ និងជំនាញបានចុះវាស់វែងនៅលើដីឈ្មោះ ជាឡៃយស់សារុំ ដែលធ្វើឱ្យភាគី 2 នាក់ទៀតដែលមាន ថឹង សែរ និងសាយសំភឿង អត់យល់ព្រមនៅកំណត់ព្រំខាងលើ ទើបនៅពេលនេះបានអាជ្ញាធរចុះម្ដងទៀត ដើម្បីវាស់វែងលើដីនៅស្ថិតនៅក្នុងតំបន់បេ ដែលមានម្ចាស់បីខាងលើសុំសិទ្ធិកាន់កាប់តែផ្ទុយទៅវិញ ក្នុងការវេរនោះស្រាប់តែលេចមុខជនមួយក្រុមទៀត ដែលគេដឹងថា ជាក្រុមរបស់ ថាច់ ស៊ីសូម៉ា អះអាងថា ដីនោះខ្លួនមានជាប់ព្រំជាមួយនឹងជាឡៃយស់សារុំ ផងដែរ ។
ជាចុងក្រោយ អាជ្ញាធរ និងជំនាញរង់ចាំលទ្ធផលបានចេញពីខាងមន្ត្រីជំនាញភូមិបាលដើម្បីកំណត់ឲ្យបានច្បាស់ថាដីណាពិតប្រាកដជារបស់បុគ្គលណានោះ ៕ អរុណរះ