ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌបានបើកប្រតិបត្តិការឆ្មក់ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីប្រពន្ធជាមេក្លោងជួញដូរគ្រឿងញៀន យ៉ាងសកម្មដកហូតថ្នាំញៀន៥កញ្ចប់ធំ ។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួល ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យ ទី១ ឈ្មោះ ពេជ្រ ប៊ុនសេង ហៅម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់គ្រឿងញៀន ជាប់ពន្ធនាគារមិនដែលបានយូរ មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ មានស្រុកកំណើត ស្រុកបាទី ខេត្តតាកែវ ដែលទើបចេញពីគុកនៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៩ កមន្លងមកថ្មីៗនេះ បទលក់ថ្នាំញៀន ។ ទី២ ឈ្មោះ សុខ ធាវី ភេទស្រី អាយុ៥០ឆ្នាំ នៅផ្ទះមើលកូនតូច ត្រូវជាប្រពន្ធ ។ ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ ដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់ធំ ។
តាមលោកយឹមសារ៉ាន់ អធិការនគរបាល ខណ្ឌបានឲ្យដឹងថា មុន និងឈានដល់ការឃាត់ខ្លួនមានបងប្អូនប្រជារាយករាណ៍ទើបលោកចាត់កម្លាំងធ្វើការសើបអង្កេតរហូតកំណត់មុខសញ្ញាច្បាស់ទើបចុះឃាត់ខ្លួនតែម្តង ។
ក្រោយពីចាប់ខ្លួន ជនសង្ស័យ សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី សារជាថ្មីម្តងទៀត ៕ សុខាសែនជ័យ