ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីការពារជាតិអាស៊ាន ពិភាក្សាផ្លាស់ប្តូរទស្សនៈ និងវាយតម្លៃអំពីសភាពការណ៍ជុំវិញបញ្ហាប្រឈមនានា

ចែករំលែក៖

បាងកក៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី២៣ នាថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០១៩ នៅទីក្រុងបាង កក ប្រទេសថៃ ក្រៅពីការអនុមត័ទៅតាមរបៀបវរៈ ដែលបានគ្រោងទុកកិច្ចប្រ ជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ក៏បានពិភាក្សាផ្លាស់ប្តូរទស្សនៈនិងវាយតម្លៃអំពីសភាពការណ៍ជុំវិញបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅក្នុងតំបន់ផងដែរ ។

កិច្ចប្រជុំនេះ បានធ្វើពិភាក្សាស្ដីអំពីការនេសាទខុសច្បាប់ គ្មានការរាយការណ៍ និង គ្មានច្បាប់នេសាទការធានាសន្តិសុខ និងតួនាទីគ្រឹះ ស្ថានការពារជាតិ ។ ចំពោះការនេសាទខុសច្បាប់កិច្ច ប្រជុំបានលើកឡើងពីតួនាទីរបស់កងទ័ពពអាស៊ាន និងកិច្ចស ហប្រតិបត្តិចាំបាច់សម្រាប់ការនេសាទខុសច្បាប់ ។

លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិថៃ ដែលជាប្រធានអង្គប្រជុំបានថ្លែងថា ប្រទេសថៃគឺមានការប្ដេជ្ញាចិត្តជំរុញបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីឲ្យមានសហគមន៍អាស៊ានមួយ ផ្ដោតទៅលើសុខមាល ភាពរបស់ប្រជាជន ធ្វើយ៉ាងណា ដោយផ្ដោតការចាប់អារម្មណ៍ទៅលើសមាជិកភាពអាស៊ានដែលត្រូវរួមគ្នាជាធ្លុងមួយក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើដំណើរទៅមុខ ដែលមានសហគមន៍មួយផ្ដោតទៅ លើប្រជាជនមិនទុកឱ្យអ្នកណាម្នាក់ចោលដោយមិនយកទុកដាក់ ត្រូវមើលទៅអនាគត ស្របតាមប្រធានបទភាព ជាដៃគូរដើម្បីនិរន្តរភាព ។ ក្នុងកិច្ចពិភាក្សានេះ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងអំណរគុណ ចំពោះប្រទេសថៃដែលបានខិតខំតាក់តែងឯក សារនេះឡើង ដើម្បីការពារផលប្រយោជន៍នៅក្នុងការនេសាទ ។ ការគ្រប់គ្រងការនេសាទ គឺជាការលំបាកស្មុគស្មាញ និងមានវិសាលភាពធំធេងណាស់ ។ សម្តេចពិជ័យសេនាទៀ បាញ់ ឯកភាពចំពោះឯកសារពិភាក្សា នេះជាមូលដ្ឋានគ្រឹះសម្រាប់ជូនមន្ត្រីជំនាញបន្តការពិភាក្សាបន្ថែមទៀតឱ្យបានស៊ីជម្រៅ និងច្បាស់លាស់ ក្នុងគោលបំណងរក្សាផល ប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ។

ទាក់ទងទៅនឹងការពិភាក្សាសេចក្ដីព្រាងឯកសារទស្សនទាន ស្តីពីការបង្កើតសន្និសីទវេជ្ជសាស្រ្តយោធាអាស៊ាន សម្តេចពិជ័យសេនា បានសម្តែងការគាំទ្រឱ្យមានសន្និសីទនេះក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន ។ ការរៀបចំឱ្យមានសន្និសីទវេជ្ជ សាស្ត្រយោធាអាស៊ានប្រចាំឆ្នាំ ក្រោមក្របខ័ណ្ឌរបស់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន គឺជាការប្រមូលផ្ដុំរាល់សកម្មភាពទាំងឡាយរៀបចំដោយស្ថាប័នការពារជាតិ ឱ្យស្ថិតនៅក្រោមក្របខ័ណ្ឌតែមួយងាយស្រួលក្នុងការគ្រប់គ្រងតាមដាន និងធ្វើបច្ចុប្បន្នភាព ។

កិច្ចប្រជុំបានពិភាក្សាគោលការណ៍ណែនាំសម្រា ប់អន្តរកម្ម លម្ហសមុទ្រក្នុងក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM) នៅក្នុង កិច្ចពិភាក្សានោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានឯកភាព និងគាំទ្រចំពោះឯកសារទស្សន ទាននេះ ដោយឃើញគោលការណ៍ណែនាំនេះ មានអត្ថប្រយោ ជន៍ចំពោះរដ្ឋសមាជិកអាស៊ានសម្រាប់អនុវត្តជាក់ស្ដែងទៅលើលម្ហ សមុទ្រ ។

កិច្ចប្រជុំបានពិភាក្សាផ្លាស់ប្តូរ យោបល់ទៅលើបញ្ហាផ្សេងៗ ព្រមទាំងការចែករំលែកនូវទស្សនៈ និងបទ ពិសោធន៍លើកិច្ច ការងារសំខាន់ៗមួយចំនួន ក្នុងគោលដៅពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយោជន៍រួមរបស់អាស៊ានផងដែរ ៕ សុខដុម


ចែករំលែក៖