ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោថ្លែងថា «ខ្ញុំឈឺស្មាតែក៏ដូចឈឺជើងដែរ ៥ថ្ងៃឡើង៣គីឡូ»

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​​កាលពីថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៩ថា «ខ្ញុំឈឺស្មាតែក៏ដូចឈឺជើងដែរ ៥ថ្ងៃឡើង៣គីឡូ» ។

សម្តេចតេជោបានថ្លែងដូច្នេះថា៖ «តើទៅណាទៀតខ្ញុំ? ពេលមុនបន្ទាប់ពីធ្វើការរួចហើយមានកម្មវិធីហាត់ប្រាណតាមរបៀបជាច្រើនដូចជារត់លើម៉ាសុីនជិះកង់ ដើរតាមធម្មជាតិលើស១មុឺនជំហាន ។ ថ្ងៃសៅរិ៍ អាទិត្យមានកម្មវិធីវាយកូនគោលគួរឱ្យសប្បាយខ្លាំងណាស់ ។

ពេលនេះអ្វីៗត្រូវបញ្ចប់មួយរយ:តាមបញ្ជារបស់គ្រូពេទ្យ ។ គិតរៀនច្រៀងដែលពេទ្យមិនហាមតែសំឡេងយើងមិនពីរោះ សល់ម្យ៉ាងគត់គឺថតរូបបង្ហោះ Facebook ។

រឿងគួរឱ្យព្រួយគឺដូចចាស់ៗនិយាយថា(ឈឺជើងធាត់ ឈឺមាត់ស្គម) ពិតមែន តែខ្ញុំឈឺស្មាតែក៏ដូចឈឺជើងដែរ ៥ថ្ងៃឡើង៣គីឡូដូចនេះការខិតខំហាត់ប្រាណ២ឆ្នាំកន្លងមកដើម្បីបន្ថយទម្ងន់ពិតជាឥតប្រយោជន៏និងត្រូវត្រៀមបន្ធូរចង្កេះខោហើយខ្ញុំ» ៕


ចែករំលែក៖