ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់ រងរបួស ដោយសារគោយន្តឆ្នៃ បុកពេញទំហឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៣នាក់ បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តឆ្លងផ្លូវ ទៅបុកម៉ូតូដែលកំពុងជិះឌុបគ្នា ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៧ និង២០នាទី​ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូ​វ​លេខ១៤៣ ភូមិចំការវាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពបានឲ្យដឹងថា តាមការបញ្ជាក់​ពីសមត្ថកិច្ចមូលដ្ឋាន​ ករណី​គ្រោះថ្នាក់​ដោយចៃដន្យ​ខាងលើ​ គឺបណ្តាលមកពីគោយន្ដឆ្នៃជាប់​ហ្រ្វាំង​ចង្កូតខាងស្ដាំ​ អ្នកបើកបរ​គោយន្ដ​បាត់បង់ការបញ្ជា ក៏បង្កឲ្យមានហេតុការណ៍បែបនេះកើតឡើង ។

គោយន្តបង្កម៉ាកគូបូតា ព​ណ៌ក្រហមមានឈ្មោះ សុខ គីមសា​ត​ ភេ​ទប្រុស អាយុ​ ២៣ឆ្នាំរ​ស់នៅ ភូមិត្រពាំងកក់ ឃុំក្រាំងអំពិ​ល ស្រុកសំរោងទង បើកបរពីជើងទៅត្បូងរួចឆ្លងផ្លូវទៅកើត ចំណែក​អ្នករងគ្រោះ​មានឈ្មោះ កែវ ផន ភេទប្រុស អាយុ៦០ឆ្នាំ ឌុបមនុ​ស្សពីរនាក់​ ឈ្មោះ ទេព ទិន ភេទស្រី អាយុ​៥៧ឆ្នាំ និងទី២ឈ្មោះ កែវ ដន ភេទស្រី អាយុ​៦០ឆ្មាំ អ្នកទាំងបីរស់នៅភូមិអន្លុងពពាយ ឃុំក្រាំង​អំ​ពិល ស្រុកសំរោងទង បើកបរ​បញ្រ្ចាសទិសគ្នា​ ជ​ន​រងគ្រោះ​ត្រូវ​បានបញ្ជូនទៅព្យាបាលនៅពហុព្យាបា​ល​ឯក​ជន​ ។

បច្ចុប្បន្ន​មធ្យោបាយ​បង្ក​ គោយន្ដ​ច្នៃ​ ម៉ូតូ​ សមត្ថកិ​ច្ច​​បានយក​មក​រក្សាទុកបណ្ដោះអាសន្ន​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងអំពិល​ ដើម្បី​ចំណាត់ការ​តាមនីតិវិធី​៕ សេនាស័ក្តិ


ចែករំលែក៖