ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រាប់ឱ្យដឹងថា៖ ចាប់ពីពេលបើកយុទ្ធនាការទ្រង់ទ្រាយធំនិងការដាក់ចេញនូវវិធានការតឹងរឹង កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី បានចាប់ខ្លួនជនសង្ស័យ៤នាក់បញ្ជូននៅតុលាការ និងពេលនេះជនសង្ស័យ៤នាក់ទៀតដែលគេចខ្លួន កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកឱ្យឃើញនិងចាប់ខ្លួនតាមអំណាចដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។
ការបំផ្លាញចោលវត្ថុតាងដែលជាមធ្យោបាយដឹងជញ្ជូននោះ នៅតែបន្តអនុវត្តយ៉ាងក្តៅគគុក។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាតឹងរឹង មិនអត់អោនចំពោះបុគ្គលដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទេ ត្រូវតែអនុវត្តច្បាប់ដាច់ខាត។
គណៈកម្មការជាតិ សូមអំពាវនាវរួមគ្នាថែរក្សាធនធានធម្មជាតិ ដើម្បីទាំងគ្នា និងពិភពលោកយើង៕ សហការី