ព័ត៌មានទាន់ហេតុការណ៍៖

នារីរម្នាក់បើករថយន្តបុកម៉ូតូកង់បីឥណ្ឌា នៅខណ្ឌសែនសុខ សមត្ថកិច្ចដេញចាប់បាននៅខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តស៊េរីទំនើប ទៅបុកម៉ូតូកង់បីឥណ្ឌា នៅក្រោមស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យម្ចាស់កង់បី រងរបួសស្រាល រួចបើករត់រហូតមកដល់ស្តុបក្តាន់ពីរខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចពីរខណ្ឌសហការគ្នាដេញចាប់បានមកវិញ ។

ហេតុកាណ៍នេះ កើតឡើងកាលពីម៉ោង២ និង៣០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែវ និងផ្លូវណតប្រីត ចំណុចក្រោមស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា ពណ៌សមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបើកផ្លូវ ក្រោមស្ពានឆ្លងទៅផ្លូវណតប្រីត ខណៈក៏មានរថយន្តម៉ាករ៉េងរូវើពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2Y-5161 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សីផ្លូវខាងក្រោយមទិសដៅពីលិចទៅកើតយ៉ាងលឿនភ្លាមៗនោះ ម្ចាស់ម៉ូតូកង់បីឃើញទាន់បានលោតចេញមកទប់ដៃចង្កូតម៉ូតូកង់បីការពារកុំឲ្យក្រឡាប់ តែត្រូវរថយន្ត បុកចំពាក់កណ្តាលម៉ូតូកង់បីពេញទំហឹងបណ្តាលឲ្យវិលពីរទៅបីជុំ តែម្ចាស់ម៉ូតូកង់បី រងរបួសស្រាលនោះទេ ។ ចំណែករថយន្ត បង្កមិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចចរាចរណ៍ប្រចាំការនៅចំណុចគោលដៅ ស្ពានអាកាសបានបោះដៃតាមវិទ្យុទាក់ឲ្យកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ឲ្យជួយស្ទាក់ចាប់រថយន្តបង្កនោះផង ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចខណ្ឌទួលបានចេញអន្តរាគមន៍ភ្លាម និងសហការជាកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ទើបឃាត់រថយន្ត បង្កបាននៅចំណុចស្តុបក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ឃាត់បានទាំងអ្នកបើកបរ និងរថយន្ត ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ៧ មករាបានប្រគល់អ្នកបើកបររថយន្តបង្ក ទៅឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែករថយន្ត និងម៉ូតូកង់បីជំនាញយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖