ខេត្តកំពង់ធំ៖ លោកនាយឧត្តមសេនីយ៍ Ryamizard Ryacudu រដ្ឋ មន្ត្រីក្រសួងការពារជាតិ ឥណ្ឌូនេសុី លើកឡើងថា: ក្នុងអាជីពជាយោធាមានពេលខ្លះសប្បាយ ពេលខ្លះកើតទុក្ខ ជារឿងធម្មតា តែធ្វើយ៉ាងណា ត្រូវស្មោះត្រង់ជាមួយជាតិ ការពារ និងថែរក្សាសន្តិភាពឲ្យបានរឹងមាំ ។ នាយឧត្តមសេនីយ៍ Ryamizard Ryacudu ថ្លែងដូច្នេះក្នុងឱកាស ដែលអព្ជើាញទស្សនកិច្ចនៅ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឺករងកំពង់ធំ កាលព្រឹកសៅរ៍ ១២ កើត ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២០១៩ ត្រូវនិងថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៩ ។
នាយឧត្តមសេនីយ៍ Ryamizard Ryacudu លើកឡើងពីអនុស្សាវរីយ៍ជាច្រើន កាលពីដើមទសវត្សរ៍៩០ ។ ពេលនេះកម្ពុជាមាន សុខសន្តិភាព ពេញលេញ មិនដូចកាល ពីជាង២០ ឆ្នាំមុន ។ គ្រានោះគេឮតែសំឡេង គ្រាប់រឺកែត បាញ់ផ្តក់មកពីភាគីជំលោះ ។ ក្នុងបេសកកម្មរក្សាសន្តិភាព អង្គការ សហប្រជាជាតិ យើងបានសហការដេញពូកឧទ្ទាម កុំឲ្យមករំខានដល់ការ រៀបចំការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជា ជាតិ ដែលហៅកាត់ថា UNTAC ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី ៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឺករងកំពង់ធំ ស្វាគមន៍ ដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូជាន់ខ្ពស់ កងទ័ពឥណ្ឌូនេសុី នាឱកាសនេះ ពិតជានាំមកនូវទំនាក់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងកងទ័ពប្រទេសទាំងពីរកម្ពុ ជា-ឥណ្ឌូណេសុី។
បើរំឮកពីអតីតកាល ពីឆ្នាំ ១៩៩២ដល់ឆ្នាំ ១៩៩៣ គ្រានោះឯកឧត្តម នាយឧត្តមសេនីយ៍ Ryamizard Ryacudu ជាមេបញ្ជាការវរសេនាតូចកងទ័ពឥណ្ឌូនេសុី ជាកម្លាំងថែរក្សាសន្តិ ភាព អង្គការសហប្រជាជាតិ UNTAC ជាកម្លាំងមួយដែលបំ ពេញបេសកកម្ម នៅទីនេះតែម្តង ។ ក្នុងអំឡុងបំពេញភារ កិច្ច ក្នុងនាមអង្គការសហប្រជាជាតិ កងទ័ពឥណ្ឌូនេសុី ជាគំរូល្អសម្រាប់កងទ័ព កម្ពុជា រៀនសូត្រតាមទៀត ។ បន្ទាប់ពីបំពេញ បេសកកម្ម ក្នុងនាមកងទ័ពមួកខៀវ បានបន្សល់ទុកអនុស្សាវរីយ៍ អាឡោះអាល័យ ពីសំណាក់មហាជនទូទៅក្នុងខេត្តកំពង់ធំ ព្រមទាំងបានផ្ទេរទីតាំងយោធាខេត្ត មកឈរជើងទីតាំងនេះ ដែលជាអតីតរបស់កងកម្លាំង កងទ័ពឥណ្ឌូនេសីុឈរជើងរៀបចំបានប្រសើរឡើង ក្រោមការចង្អុលបង្ហាញ របស់អភិបាល ខេត្តដែលកាលនោះលោកជៀង អំ ជាអភិបាលខេត្ត ។
បន្ទាប់មក គណៈអធិបតី ក៏បានអព្ជើាញ ទស្សនាក្នុងអតីតទីតាំងបញ្ជាការ កងទ័ពមួកខៀវឥណ្ឌូនេសុី ប្រកបដោយក្តីរីក រាយផងដែរ៕ សុខដុម