ភ្នំពេញ៖ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញបាន បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ពាក់ពន្ធ័ករណីឆក់ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាច នៅចំណុចមុខផ្ទះលេខ២២ ផ្លុវលេខ ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងនោះសមត្ថកិច្ចបានដកហូតយកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពម៉ូតូមួយគ្រឿង ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃមិនបានសម្រេច) នៅចំណុចមុខផ្ទះលេខ ១០៥ ផ្លូវលេខ២២២ កែងផ្លូវព្រះនរោត្តម ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ៖១-ឈ្មោះ សំសេង ហ៊ួរ អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះលេខ៣១ ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ២-ឈ្មោះ នុត វង្សបញ្ញា ហៅ ញ៉ា អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួល ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៣-ឈ្មោះ សុខ វិសាលហៅ ង៉ោល អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1-HQ7687 ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ