ខេត្តឧត្ដរមានជ័យ៖ ថ្ងៃច័ន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែន ជាំ និងកម្លាំងប៉ុស្តិ៍នគរបាលឃុំត្រពាំងប្រីយ៍ បានជួយសង្គ្រោះ លោកតាឈ្មោះ អ៊ុន ភេទប្រុស អាយុប្រហែង៦០ ឆ្នាំ រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា លោកតាដែលបានដួលសន្លប់ ដោយសា (ខ្យល់ គរ) នៅចំណុចខាងមុខកាសុីណូ ក្នុងភូមិជាំឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ សមត្ថកិច្ចបានបញ្ជូនបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ក្នុងនោះ លោកនាយប៉ុស្តិ៍នគរបាលព្រំដែនជាំ បានជូនថវិការផ្ទាល់ខ្លួនចំនួន១០មុឺនរៀល ទៅឲ្យលោកតាដែលដួលសន្លប់ ៕ ប៉ែននួន